ភ្នំពេញៈ កញ្ញា គង់ វង្សយ៉ាទី ជាតារាស្រីដែល កំពុងតែខំត្រដរ កសាងប្រជាប្រិយភាពរហូត ស្រវា
បាន តំណែង ជាពិធីការិនី មួយរូបថ្មីៗនេះ យីអ៊ុនរបស់ នាងហាក់ធ្លាក់ចុះ ដោយទទួលរងការរិះគន់
ពីមហាជនបន្តបន្ទាប់ មិនដាច់ទាល់តែសោះ។
បើទោះបីជាមាន ការរិះគន់យ៉ាងនេះក្តីក៏គេមិនបានឃើញ តារារូបនេះមាន ការឈឺក្បាល ហាលថ្ងៃ
ដែរ ថ្មីៗនេះ តារាសម្តែង និងជាពិធីការិនី កញ្ញា គង់ វង្សយ៉ាទី ក៏បានសម្ញែង ភាពផ្អែមល្ហែម បែបជា
គូស្នេហ៍ ដោយបណ្តោយឲ្យបុរស ប្លែកមុខវ័យ ស្របាលគ្នាម្នាក់ កៀកកើយ ឳបរឹតចាប់ដៃគ្នា មើល
ទៅប្រៀបដូចជា គូស្នេហាកំលោះក្រមុំ នៅក្នុងក្លឹបកម្សាន្តមួយ រហូតធ្វើឲ្យមហាជន ជាច្រើនលាន់
មាត់ថា បុរសនោះ ប្រហែលជាសង្សារ ក្រៅឆាករបស់នាង ហើយមើលទៅបានជា សិទ្ធស្នាល ជា
មួយគ្នាបែបនេះ។
តែពាក់ព័ន្ធនឹង រឿងរ៉ាវស្នេហានេះ ជារឿយៗនាង តែងតែលាក់បាំង ហើយតារាស្រីរូបនេះចេញមុខ
បដិសេធ ដោយអះអាងថានាង មិនទាន់មានម្ចាស់ចិត្តទេ ផ្ទុយពីការអះអាងនេះនាង បែរជាបង្កើត
ភាព សិ្នទ្ធស្នាលកៀកកើយឳបរឹត បង្ហាញពីភាពផ្អែមល្ហែម នៅក្នុងក្លឹបកម្សាន្ត ជាមួយបុរសម្នាក់
ដោយ ជានិច្ច កាលគេរមែង តែងតែឃើញវត្តមាន បុរសម្នាក់នោះ នៅកៀកកិតជាប់ស្រីស្រស់រូបនេះ
ជានិច្ច ប្រហែលជាខ្លាច សង្សារបណ្តូលចិត្ត ត្រូវកន្លង់ដទៃ ឆាបឆក់យកទៅ ហើយមើលទៅ។
ជាមួយគ្នានោះដែល Looking TODAY មិនអាចទាក់ទង ដើម្បីឲ្យបកស្រាយបាននោះទេ ដោយសារ
តែ លេខទូរស័ព្ទ ដែលនាងធ្លាប់ ប្រើមិនអាចទាក់ទង។ ជុំវិញការលើកឡើងថា កញ្ញា គង់ វង្សយ៉ាទី
ឧស្សាហ៍ចូល លេងក្លឹបកម្សាន្ត នាពេលរាត្រីនោះ ប្រសិនបើយើង សង្កេតមើលពេល បច្ចុប្បន្នមិន
មែនមាន តែតារាស្រីរូបនេះម្នាក់ទេ ដែលនិយមចូលកម្សាន្តក្នុង ក្លឹបនោះគឺមាន តារាប្រុសស្រី វ័យ
ក្មេងជាច្រើន ក៏ចូលចិត្ត ដើរលេងចូលក្លឹប ដល់យប់ជ្រៅមិនចាញ់ មនុស្សប្រុសនោះទេ តារាស្រីទាំង
អស់អះអាងថាពួកគេគ្រាន់តែចង់លំហែកាយក្រោយពីមាន ភាពនឿយហត់ពីការងារសិល្បៈ ទើប
ចង់ចំណាយពេលវេលាសប្បាយ ដោយចូលក្លឹបបែបនេះ មិនមាន ហេតុផលអ្វី ផ្សេងនោះទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល