ព័ត៌មានកំសាន្ត ៖ ដោយយោងតាមរបាយការណ៍ពីអ្នកកាសែតមួយចំនួនបានឲ្យដឹងថា កាលពីពេលថ្មីតារាចម្រៀង Justin Bieber ត្រូវបានក្រុមអ្នកគាំទ្រ ទម្លាយរឿងដែលខ្លួនបាន "Follow" គណនី Instagram របស់អតីតមិត្តស្រីរបស់ខ្លួនគឺ Selena Gomez ។
សកម្មភាពថ្មីបំផុតនេះរបស់ Justin បានបញ្ជាក់ប្រាប់ក្រុមអ្នកគាំទ្រផ្សេងៗ មិនត្រឹមតែតាមរយៈ Instagram នោះទេថែមទាំងថ្លែងប្រាប់ក្រុមអ្នកគាំទ្រតាមរយៈ Twitter ទៀតថា គាត់គ្រាន់តែចង់មើលអ្វីដែល Selena បង្ហោះចូលគណនី Instagram របស់នាងតែប៉ុណ្ណោះ ។ រឿងនេះហើយបានធ្វើឲ្យក្រុមអ្នកគាំទ្រមានការសង្ស័យថា Justin នៅតែស្រលាញ់អតីតមិត្តស្រីរបស់លោកគឺ Selena ដដែល ។
នៅក្នុងខែមិនាក្រុមអ្នកគាំទ្រមានការសង្ស័យ ក្រោយពី Bieber បានបង្ហោះរូបថើបគ្នាជាមួយនិង Selena Gomez ដែលជារូបភាពកាលពីអតីតកាល ។ ក្រោយមកក៍ស្រាប់តែរឿងនេះបានកន្លងផុតទៅរយៈពេល ២ទៅ ៣ ថ្ងៃ Selena និង Justin ក៍បានទៅប្រគុំតន្រ្តីជាមួយគ្នានៅ Los Angeles កាលពីថ្ងៃទី ២៣ ខែមិនា ។
គួរបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីអ្នកទាំង ២ នាក់នេះបានបែកបាក់គ្នា តែពួកគេទាំង ២ ហាក់បីដូចជាមិនបានបំភ្លេចគ្នាទាល់តែសោះ ។ ហើយនៅក្នុងបទសម្ភាសជាមួយនឹងវេបសាយ Billboard កាលពីឆ្នាំមុខ លោក Justin បានថ្លែងអំពីអារម្មណ៍របស់លោក ចំពោះអតីតមិត្តស្រីរបស់គាត់ថា "គាត់ពិតជាមានមោទនភាពនូវអ្វីដែល Selena បានធ្វើនូវថ្ងៃនេះខ្លាំងណាស់ " ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14