CamNews

ប្លែកៗ 

ការជួញដូរ និងលក់សាច់ “ពិសេស” នៅអាស៊ីអាគ្នេយ៍ ឡើងទំព័រសារព័ត៌មានអឺរ៉ុប

សុនករាប់សិបក្បាល ប្រជ្រៀតគ្នា ក្នុងទ្រុងដែក អ្នកមានមុខរបរលក់សាច់ “ពិសេស” ដុតរោល
រោមឆ្កែនៅក្បែរដងផ្លូវ ជាដើម គឺជាទិដ្ឋភាពដ៏គួរឱ្យខ្លោចផ្សា សម្រាប់សត្វមួយប្រភេទ ដែល
មនុស្សភាគច្រើន ចាត់ទុកថា ជាមិត្ត។ ទិដ្ឋភាពទាំងនេះ ត្រូវជាងថតរូបម្នាក់ ថតបាន ក្នុងអំឡុង
ពេលបំពេញភារកិច្ចនៅអាស៊ីអាគ្នេយ៍។


 
ទាហានថៃ ស្កាត់រថយន្ដដឹកសត្វសុនកប្រហែល ១៣០ក្បាល នៅពេលពួកវា ត្រៀមនឹងបញ្ជូន
ទៅកាន់ប្រទេសលាវ។ ទាហានទាំងនេះ បានចាប់ឃាត់ខ្លួនជនល្មើស បើទោះពួកគេ ព្យាយាម
គេចខ្លួន។


 
ស្ដ្រីម្នាក់ ត្រៀមដុតរោលរោមសុនក ២ក្បាល ដើម្បីធ្វើសាច់ នៅក្បែរដងផ្លូវមួយ ក្នុងប្រទេស
វៀតណាម។


 

អ្នកជួញដូរ បានញាត់សុនកចូលក្នុងទ្រុងដែក ហើយដឹកទៅកាន់ហាងលក់សាច់ “ពិសេស”
នានា នៅប្រទេសថៃ។


 

ទិដ្ឋភាពមួយ នៅខាងមុខផ្ទះលក់សាច់ពិសេស ក្នុងក្រុងហាណូយ ប្រទេសវៀតណាម។


 

សុនកទាំងនេះ កំពុងតែរង់ចាំសេចក្ដីស្លាប់ ក្នុងទ្រុងដែកដ៏តូចចង្អៀត។


 

បុគ្គលិក ក្នុងមជ្ឈមណ្ឌលការពារសុនក នៅ Nakhon Phanom ប្រទេសថៃ ទទួលយកបណ្ដា
សុនកដែលត្រូវបានទាហានសង្គ្រោះ។


 
មណ្ឌលការពារសត្វមួយកន្លែង ក្នុងប្រទេសថៃ។ សុនកមួយចំនួន បានងាប់ មុនពេលយកមក
ដល់ទីនេះ។
 

 
ក្រុមគ្រូពេទ្យសត្វ កំពុងក្រៀវសត្វសុនក ក្នុងមណ្ឌលការពារសត្វ នៅ Nakhon Phanom ក្នុង
ប្រទេសថៃ។


ជាងថតរូប Luke Duggleby បានធ្វើដំណើរទៅប្រទេសឡាវ ថៃ និង វៀតណាម ដើម្បីថត
យករូបភាព ស្ដីអំពីសកម្មភាពជួញដូរសត្វសុនក។ ចំណែកប្រទេសកម្ពុជាវិញ ថ្វីបើជាងថតរូប
Luke Duggleby មិនបាននិយាយដល់ ប៉ុន្ដែ បច្ចុប្បន្ន សាច់ពិសេសនេះ កំពុងទាក់ទាញស៊ីផឹក
មួយចំនួនធំផងដែរ។

យ៉ាងនេះក្ដី បណ្ដាប្រទេសក្នុងតំបន់ទន្លេមេគង់ គេឃើញថា វៀតណាម គឺជាប្រទេសដែលមាន
ប្រជាជន ហូបសាច់ឆ្កែច្រើនជាងគេ។ មិនថាតែអាស៊ីអាគ្នេយ៍នោះទេ ដែលមានអ្នកហូបសាច់ឆ្កែ
ច្រើន ប្រទេសចិន ក៏មានពិធីបុណ្យមួយ ដែលគេហៅថា បុណ្យទទួលទានសាច់ឆ្កែ ផងដែរ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ lukeduggleby