CamNews

ព័ត៌មានអន្តរជាតិ 

៥ នាក់ស្លាប់ ក្រោយព្យុះកំណាច ទីហ្វុង ផ្តាច់សង្ខារ

ព័ត៌មានរូបភាព ៖ យ៉ាងហោចណាស់ មនុស្ស ៥  នាក់បានស្លាប់បាត់បង់ជីវិត  ៤  នាក់ផ្សេង
ទៀត នៅបន្តបាត់ខ្លួន ខណៈរាប់លាននាក់ផ្សេងទៀត បានរងផលប៉ះពាល់ ក្រោយមានការ
វាយប្រហារពីសំណាក់គ្រោះធម្មជាតិទីហ្វុង  Fitow  មកលើភាគខាងកើតប្រទេសចិន ដែល
ញ៉ាំងអោយមានការបិទផែសមុទ្រក៏ដូចជាអាកាសយានដ្ឋានមួយចំនួនផ្សេងទៀតផងដែរ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល គូសបញ្ជាក់អោយដឹងថា បណ្តាខេត្តមួយចំនួន
របស់ប្រទេសចិន ក្រោយពីមានវត្តមាននៃខ្បល់ព្យុះទីហ្វុងលើកទី ២៣ នេះហើយនោះ បាន
ធ្វើអោយមានទឹកជំនន់ទឹកភ្លៀង ក្រោយពីមានការធ្លាក់ភ្លៀងជាបន្តបន្ទាប់ នៅក្នុងនោះក៏បា
នបណ្តាលអោយកើតមានឡើងនូវគ្រោះធម្មជាតិរអិលបាក់ដីផ្សេងទៀតផងដែរ មិនត្រឹមតែ
ប៉ុណ្ណោះ ក៏បានធ្វើអោយមានការខូចខាតផ្ទះសម្បែង បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដំណាំក
សិផលជាច្រើនហិចតាផ្សេងដែរ។

គួររំឭកផងដែរថា  ជាមួយនឹងវត្តមាននៃការមកដល់ព្បុះទីហ្វុងលើកនេះ អាជ្ញាធរប្រទេស
ចិន បានត្រៀមខ្លួនរួចជាស្រេច   នៅក្នុងការបង្ការការពារ ​ ក៏ដូចជាការចេញជួយសង្គ្រោះ
ដោយនៅក្នុងនោះ  ក្រុមមនុស្សដែលជាប្រជាពលរដ្ឋ មានសមាជិកដល់ទៅជាង ២ សែន
នាក់ ត្រូវបានក្រុមការងារជួយសង្គ្រោះនាំយកទៅកាន់ទីទួល មានសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា    ខ្បល់ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយនេះ  បើតាមរបាយការណ៍អះអា
ងអោយដឹងថា វាគឺជាខ្បល់ព្បុះទី ២៣ ហើយ  ដែលមានវត្តមានបោកបក់  មកលើប្រទេស
ចិន ក្នុងអំឡុងឆ្នាំនេះ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ៤ លាននាក់ជាង រងផលប៉ះពាល់ ដោយសារខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល

- យន្តហោះ បង្ខំចិត្តចុះចត តាមបណ្តោយផ្លូវ សាធារណមួយរំពេច ក្រោយគ្រឿងម៉ា
ស៊ីន មានបញ្ហា (មានវីដេអូ)

- ជាលទ្ធផល ខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល បានផ្តាច់សង្ខារ មនុស្ស ២ នាក់ហើយ

- ៨ នាក់ស្លាប់ មួយរំពេច ក្រោយរថយន្តកំពូលចម្លែក បើកកិនពីលើ (មានវីដេអូ)

- ចិន ប្រកាសអាសន្ន ខណៈប្រឈម នឹងរលកយក្សស៊ូណាមិ កំពស់ដល់ទៅ ២០ ម៉ែត្រ
(មានវីដេអូ)

- លេចធ្លាយ រូបភាពបុរសម្នាក់ រងរបួសយ៉ាងដំណំ ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និង
រថយន្ត Range Rover

- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range
Rover

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ aljazeera


Tags: Typhoon China Fitow Asia Southeast Asia Asian