ព័ត៌មានអន្តរជាតិ ៖ បុរសជាអ្នក បើកបរយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Asiana ដែលបានបើក ធ្លាក់កាលពី ពេលកន្លងទៅ អំឡុងឆ្នាំនេះ នៅឯ អាកាសយានដ្ឋាន អន្តរជាតិ San Francisco សហរដ្ឋអាមេ រិកបាន គូស បញ្ជាក់ ប្រាប់ដល់ក្រុម ពិសេស ដែលជាភ្នាក់ងារ តាមដានស៊ើប អង្កេត អោយដឹងថា គាត់ពិត ជាមួយការ ព្រួយបារម្ភជាខ្លាំង អំឡុងពេលដែល មានការចុះចត ខណៈពេលដែល ប្រព័ន្ទរុករកទិសទី (navigation system) លែងដំណើរការ នេះបើយោងតាម ការដកស្រង់អត្ថបទផ្សាយ ពី គេហទំព័រ សារព័ត៌ មាន បរទេស cnn ។
គួររំឭកផងដែរថា បុរសជាអ្នកបើក យន្តហោះ ម្នាក់នេះ មានឈ្មោះថា Lee Kang Kuk បើតាមការអោយដឹង គាត់មានបទពិសោធន៍ខ្ពស់ ជាមួយនឹងការហោះហើរ យន្តហោះ Boeing 747 តែដឹងអីថា លុះក្រោយមក គាត់ក៏ត្រូវបានផ្ទេរ ដោយអោយមកបើកយន្តហោះ Boeing 777 ទៅវិញ ។ បន្ថែមពីលើនេះ គាត់បាន បញ្ជាក់ប្រាប់ ក្រុមប្រឹក្សាភិបាលសុវត្ថិភាពដឹកជញ្ជូនជាតិ អោយដឹងថា វាពិតជាស្មុគស្មាញ និងពិបាក ជា ខ្លាំង ខណៈពេលដែលមានការចុះចត ដោយគ្មានឧបករណ៍ glideslope indicator ចង្អុលបង្ហាញ ដែលវាគឺ ជាជំនួយ យ៉ាងពិសេស ក្នុងការបញ្ជាក់ អោយដឹងបានថា យន្តហោះ អាចនឹងហោះទាប ឬក៏ខ្ពស់ពេក អំឡុង ពេលនៃការចុះចត ។
ជាការលើកឡើង ដោយចោទជាសំនួរ ថាតើ លោកពិតជាមាន ការព្រួយបារម្ភ ក្នុងការចុះចត ទាក់ទិនទៅ នឹងសមត្តភាព របស់លោក ដែរឬយ៉ាងណា ? គាត់ក៏បានបញ្ជាក់មកវិញថា ៖ ពិតណាស់ ពិតជាមានការ ព្រួយបារម្ភ។ គួរបញ្ជាក់ផងដែរថា នេះគឺជាសំនួរ ដែលបានចោទសួរឡើង ដោយ ក្រុមប្រឹក្សាភិបាល សុវត្ថិភាព ដឹកជញ្ជូន ជាតិ កាលពីថ្ងៃពុធ ម្សិលមិញនេះ ដើម្បីឆ្លើយតប ទៅនឹងករណី តាមដានស៊ើបអង្កេត ស្តីពី ឧបទ្ទេវហេតុ ធ្លាក់យន្តហោះ Asiana Flight 214 កាលពីថ្ងៃទី ៦ កក្កដា ដោយនៅក្នុងនោះ បានសម្លាប់ មនុស្ស ៣ នាក់ និង ១៨០ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល ។
គួរបញ្ជាក់ផងដែរ កាលពីពេលកន្លងទៅ យន្តហោះមួយនេះ បានជួបនឹងឧបទ្ទេវហេតុ បានធ្លាក់នៅឯ អា កាសយានដ្ឋាន អន្តរជាតិ ដោយនៅក្នុងនោះ បានផ្ទុះឆេះ ក្រោយពីធ្វើការចុះចត បុកទៅនឹងច្រាំងសមុទ្រ។ បន្ថែមពីលើនេះ ក្រុមអ្នកតាមដាន ស៊ើបអង្កេត បានបង្ហាញ ពីការព្រួយបារម្ភជាខ្លាំង ចំពោះករណី ដែលថា អ្នកបើកយន្តហោះ បានពឹងផ្អែកទៅលើ ប្រព័ន្ធបច្ចេកវិទ្យា ស្ទើរតែទាំងស្រុង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ cnn