CamNews

តារា 

ការពិតចឹងសោះ!! ទើប Justin Bieber សុខចិត្តចោល Selena Gomez ទៅយកនាង Sofia Richie វិញ

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងដ៍ល្បីឈ្មោះ លោក Justin Bieber ពេលនេះកាន់តែចេញមុខមាត់ និងបង្ហាញពីភាពផ្អែមល្អែមកាន់តែខ្លាំងជាមួយ និងមិត្តស្រីថ្មី គឺនាង Sofia Richie នៅលើប្រព័ន្ធផ្សព្វផ្សាយ ។ 

ក្រោយពីផ្ទុះរឿងឈ្លោះប្រកែកគ្នារវាងនាង Selena Gomez ដែលជាអតីតមិត្តស្រីរបស់លោក Justin Bieber បានធ្វើឲ្យមានប៉ះពាល់ដល់នាង Sofia Richie ព្រោះនាងត្រូវបានក្រុមអ្នកគាំទ្រជាច្រើនតិះដៀលនាង ព្រោះជាអ្នកទាំង ៣ ដែលដណ្តើមយកស្នេហារបស់គេទៅ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Sanook! Women បានឲ្យដឹងថា តារាចម្រៀងវ័យក្មេងលោក Justin Bieber ដែលមានចំនួន followers ដល់ទៅ ៧៧ លាន រូបនេះ លង់ស្រលាញ់នាង Sofia Richie ព្រោះ នាងគឺជាកូនស្រីរបស់អ្នកនិពន្ធរឿងព្រេងនិទាននៅសហរដ្ឋអាមេរិច និងជាម្ចាស់បទ "Say You Say Me" ទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា មិត្តស្រីថ្មីរបស់ Justin គឺនាង Sofia គឺជាតារាម៉ូដែល ហើយមានអាយុ ១៧ ឆ្នាំ មានដើមកំណើតនៅក្នុងគ្រួសារល្បីឈ្មោះនៅក្នុងរឿងហូលីវូដ ថែមទៀតផង ។ 

ជាងនេះទៅទៀតនាង Sofia បានក្លាយជាតារាម៉ូដែលដ៍ល្បីតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ។ មិនត្រឹមតែប៉ុណ្ណោះទេ នាងក៍ជា designer ដ៍ល្បីឈ្មោះផងដែរ ។ 

ដោយសារតែកត្តាទាំងនេះ ទើបធ្វើឲ្យម្ចាស់បទ "Sorry" លង់ស្រលាញ់នាង Sofia បែបនេះ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Justin Bieber Sofia Ricci Selena Gomez​