CamNews

តារា 

រឿងស្នេហាបែបរ៉ូម៉ែនទិក ប្រចាំពាក់កណ្តាលឆ្នាំ ២០១៨ បានមកដល់ហើយគឺ រឿង “អភិនីហារស្នេហា ៧ ថ្ងៃ”

កំសាន្ត ៖ អ្នកទាំងអស់គ្នាធ្លាប់បានទស្សនាកន្លងមកហើយ ជាមួយនឹងរឿងស្នេហាកំសត់ ដែលធ្វើអោយទស្សនិកជន ជាពិសេសបុរសៗ ស្រក់ទឹកភ្នែកមិនឈប់ ថែមទាំងសរសើរមិនដាច់ពីមាត់ថាល្អមើលនោះគឺ រឿង​ “សង្សារត្រឹមមួយថ្ងៃ ឬ One Day” រួចមកហើយដែលសម្តែងដោយតារារូបស្រស់ Nittha Jirayungyurn រួចមកហើយ។ ពេលលនេះនាងបានត្រលប់មកវិញ​ និងចាប់ដៃគូជាមួយតារាស្រស់សង្ហារពីរដួងគឺ លោក  Ananda Everingham និងលោក Kan Kantathavorn ជាមួយនឹង រឿងស្នេហាមួយបែបថ្មីទៀតគឺ រឿង “អភិនីហារស្នេហា ៧ថ្ងៃ” ដែលជារឿងបែបរ៉ូម៉ែនទិក ប៉ុន្តែជាមួយរឿងថ្មីនេះមិនដឹងថាខាងបុរស ឬខាងនារីទេ ដែលត្រូវជូតទឹកភ្នែក។ បើចង់ដឹងកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាជាមួយនឹង រឿង “អភិនីហារស្នេហា ៧ថ្ងៃ” ដែលមានចាក់បញ្ចាំងក្នុងរោងភាពយន្ត

ចាប់ពីថ្ងៃទី ១៧ សីហានេះហើយ។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article