CamNews

យល់ដឹង 

អ្នកមាន​ជំងឺ​ស្លេកស្លាំង​ឬទេ​? ​

ភាពស្លេកស្លាំង​គឺជា​លក្ខ​ខ័​ណ្ឌ​មួយ​ដែល​អ្នក​មិន​មាន​កោសិកា​គ្រាប់​ ឈាមក្រហម​គ្រប់គ្រាន់​
ដែល​មាន​សមត្ថភាព​ក្នុង​ការ​ចាប់​យក​អុក​ស៊ី​សែន​ គ្រប់គ្រាន់​ទៅ​កាន់​ជាលិកា​របស់​អ្នក​។​
មានការ​ស្លេកស្លាំង​អាច​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​។​

មាន​ទំរង់​ច្រើន​នៃ​ភាពស្លេកស្លាំង​,​ ប្រភេទ​នីមួយៗ​គឺ​មាន​មូលហេតុ​ផ្ទាល់​របស់​វា​។​ ភាពស្លេក
ស្លាំង​អាច​មាន​មួយ​រយៈ​ ឬ​មាន​យូរ​ និង​វា​អាច​មាន​ពី​តិចតួច​ទៅ​ធ្ងន់ធ្ងរ​។​វា​អាច​គ្រាន់តែ​កើត​
មាន​ បណ្តោះអាសន្ន​ឬ​យូរ​ទៅ​មុខ​ទៀត​។​វា​អាច​ស្រាល​ឬ​ធ្ងន់ធ្ងរ​ផង​ដែរ​។​

សូម​ជួប​គ្រូពេទ្យ​ប្រសិនបើ​អ្នក​សង្ស័យ​ថា​អ្នកមាន​ភាពស្លេកស្លាំង​ ពីព្រោះ​ភាពស្លេកស្លាំង​
អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ធ្ងន់ៗ​មួយ​ចំនួន​។​ អ្នក​អាច​បង្ការ​ភាពស្លេកស្លាំង​ដោយ​ការ​បរិភោគ
​អាហារ​ផ្សេងៗ​ដែល​ល្អ​ សម្រាប់​សុខភាព​។​

រោគ​សញ្ញា​


រោគ​សញ្ញា​ផ្សេង​គ្នា​អាស្រ័យ​ទៅ​នឹង​មូលហេតុ​នៃ​ភាពស្លេកស្លាំង​,​ ប៉ុន្តែ​វា​អាច​រួម​មានៈ​
-​អស់កម្លាំង​
-​ស្បែក​ស្លេក​
-​បេះដូង​លោត​ញាប់​ ឬ​មិន​ទៀងទាត់​
-​ដកដង្ហើម​ញាប់ៗ​
-​ឈឺទ្រូង​
-​ធី​ង​ធោ​ង​
-​បញ្ហា​លើ​ការ​យល់​ដឹង​
-​ត្រជាក់​ចុងដៃ​ និង​ចុងជើង​
-​ឈឺក្បាល​

ជាដំបូង​,​ ភាពស្លេកស្លាំង​អាច​ជា​រឿង​តូចតាច​ដែល​វា​មិន​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​។​ ប៉ុន្តែ​
រោគ​សញ្ញា​នឹង​កើនឡើង​ទៅ​តាម​ភាពស្លេកស្លាំង​ដែល​ធ្ងន់​ទៅៗ​។​ នៅ​ពេល​ណា​ដែល​ទៅ
​ជួបនឹង​គ្រូពេទ្យ​សូម​ធ្វើការ​ណាត់ជួប​ជាមួយនឹង​គ្រូពេទ្យ ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​
អស់កម្លាំង​ដោយ​មិន​មាន​មូលហេតុ​។​ ភាពស្លេកស្លាំង​មួយ​ចំនួន​ ដូច​ជា​ស្លេកស្លាំង​ដោយ
សារ​ខ្វះ​ជាតិ​ដែក​ គឺជា​រឿង​ទូទៅ​បំផុត​។​ ការ​អស់កម្លាំង​មាន​មូលហេតុ​ជា​ច្រើន​ក្រៅពី​ភាព
ស្លេកស្លាំង​,​ ដូចនេះ​កុំ​សន្មត់​ជា​មុន​ថា​ប្រសិនបើ​អ្នក​អស់កម្លាំង​,​ គឺ​ត្រូវជា​ការ​ស្លេកស្លាំង
​អោយ​សោះ​។​

មនុស្ស​មួយ​ចំនួន​បាន​សិក្សា​ថា​អេ​ម៉ូ​ក្លូ​ប៊ី​ន​របស់​ពួក​គេ​ទាប​ដែល​ បង្ហាញ​ថា​ជា​ភាពស្លេក
ស្លាំង​,​ នៅ​ពេល​ដែល​ពួក​គេ​ទៅ​បរិ​ច្ចាក​ឈាម​។​ អេ​ម៉ូ​ក្លូ​ប៊ី​ន​ទាប​អាច​ជា​បញ្ហា​បណ្តោះ​
អាស​ន្នមួយ​ដែល​អាច​កែតម្រូវ​ វិញ​ដោយ​ការ​ញុំ​ា​អាហារ​ដែល​សំបូរ​ដោយ​ជាតិ​ដែក​បន្ថែម​
ឬ​លេប​ប្រភេទ​វីតាមីន​ជា​ច្រើន​ដែល​ផ្សំ​ឡើង​ដោយ​ជាតិ​ដែក​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​,​
វា​អាច​ជា​រោគ​សញ្ញា​នៃ​ការ​គំរាមកំហែង​នៃ​ការ​បាត់បង់​ឈាម​នៅ​ក្នុង​ខ្លួន​ របស់​អ្នក​ដែល​
អាច​បណ្តាល​អោយ​អ្នក​កង្វះ​នូវ​ជាតិ​ដែក​។​ ប្រសិនបើ​អ្នក​ត្រូវ​បាន​គេ​ប្រាប់​ថា​ អ្នក​មិន​បាន
​បរិ​ច្ចាក​ឈាម​ទេ​ដោយសារ​តែ​អេ​ម៉ូ​ក្លូ​ប៊ី​ន​ទាប​,​ សូម​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​។​

មូលហេតុ​

ភាពស្លេកស្លាំង​កើត​មាន​ឡើង​នៅ​ពេល​ដែល​ឈាម​របស់​អ្នកមាន​កោសិកា​ឈាម​ក្រ​ហាម
​គ្រប់គ្រាន់​។​ នេះ​អាច​ជា​លទ្ធផល​ប្រសិនបើៈ​
-​ខ្លួន​របស់​អ្នក​មិន​បាន​បង្កើត​នូវ​កោសិកា​គ្រាប់​ឈាមក្រហម​គ្រប់គ្រាន់​
-​ការ​ហូរ​ឈាម​បណ្តាល​អោយ​អ្នក​បាត់បង់​នូវ​គ្រាប់​ឈាមក្រហម​ហួស​ពី​សមត្ថភាព​
រាង​កាយ​ផលិត​ជំនួស​វិញ​
-​ខ្លួន​របស់​អ្នក​បំផ្លាញ​គ្រាប់​ឈាមក្រហម​

តើ​កោសិកា​គ្រាប់​ឈាមក្រហម​ធ្វើ​អ្វី​?


ខ្លួន​របស់​អ្នក​បង្កើត​ប្រភេទ​បី​នៃ​គ្រាប់​ឈាម​ គឺ​កោសិកា​គ្រាប់​ឈាម​ ស​ដើម្បី​ ប្រឆាំង​
នឹង​ ការ​ឆ្លង​របស់​មេរោគ​,​ ប្លា​កែ​ត​(platelets)​ដើម្បី​ជួយ​អោយ​ឈាមកក​ និង​កោសិកា​
គ្រាប់​ ឈាមក្រហម​ដើម្បី​ចាប់​យក​អុក​ស៊ី​សែន​ទៅ​ក្នុង​ខ្លួន​របស់​អ្នក​។​

កោសិកា​គ្រាប់​ឈាមក្រហម​ផ្សំ​ឡើង​ដោយ​អេ​ម៉ូ​ក្លូ​ប៊ី​ន​ គឺ​ពណ៌​ក្រហម​,​ ជា​ប្រូតេអ៊ីន​ សំបូរ​
ដោយ​ជាតិ​ដែក​ដែល​ផ្តល់​អោយ​ឈាមមាន​ពណ៌​ក្រហម​។​ អេ​ម៉ូ​ក្លូ​ប៊ី​ន​ជំរុញ​អោយ​ កោសិកា
​ គ្រាប់​ឈាមក្រហម​ចាប់​យក​អុក​ស៊ី​សែន​ពី​សួត​របស់​អ្នក​ទៅ​គ្រប់​ផ្នែក​ ទាំងអស់​នៃ​ខ្លួន​របស់
​អ្នក​ និង​ចាប់​យក​ឧស្ម័ន​កាបូ​នី​ច​ពី​ផ្នែក​ដទៃ​ទៀត​នៃ​ខ្លួន​របស់​អ្នក​ទៅ​សួត​ ដែល​ វា​ អាច​ ត្រូវ​
បាន​ដកដង្ហើម​ចេញ​។​

កោសិកា​ឈាម​ភាគច្រើន​រួម​មាន​កោសិកា​គ្រាប់​ឈាមក្រហម​ ត្រូវ​បាន​ផលិត​ជា​ទៀង​ ទាត់
​នៅ​ក្នុង​ខួរឆ្អឹងខ្នង​។​ ដើម្បី​ផលិត​នូវ​អេ​ម៉ូ​ក្លូ​ប៊ី​ន​ និង​កោសិកា​គ្រាប់​ឈាមក្រហម​,​ ខ្លួន​ របស់
​អ្នក​ត្រូវការ​ដែក​,​ វីតាមីន​ B-12,​ folate​ និង​សារធាតុចិញ្ចឹម​ដទៃ​ទៀត​ពី​អាហារ​ដែល​អ្នក​
បរិភោគ​។​

មូលហេតុ​នៃ​ប្រភេទ​ទូទៅ​នៃ​ភាពស្លេកស្លាំង​


ប្រភេទ​ទូទៅ​នៃ​ភាពស្លេកស្លាំង​ និង​មូលហេតុ​រួម​មានៈ​
-​ស្លេកស្លាំង ​ដោយសារ​ខ្វះ​ជាតិ​ដែកៈ​ ស្លេកស្លាំង​ដោយសារ​ខ្វះ​ ជាតិ​ដែក​ ត្រូវ​បាន​បង្ក​ ឡើង​ ដោយសារ​កង្វះ​នៃ​កត្តា​ជាតិ​ដែក​នៅ​ក្នុង​ខ្លួន​របស់​អ្នក​។​ ខួរឆ្អឹងខ្នង​របស់​អ្នក​ត្រូវការ​ដែក​
ដើម្បី​បង្កើត​អេ​ម៉ូ​ក្លូ​ប៊ី​ន​។​ គ្មាន​ជាតិ​ដែក​គ្រប់គ្រាន់​,​ ខ្លួន​របស់​អ្នក​មិន​អាច​ផលិត​អេ​ម៉ូ​ក្លូ​ប៊ី​ន​
បាន​គ្រប់គ្រាន់​សំរាប់​កោសិកា​គ្រាប់​ឈាមក្រហម​បាន​គ្រប់គ្រាន់​នោះ​ទេ​។​
- ​ស្លេកស្លាំង​ដោយសារ​ខ្វះ​វីតាមីនៈ​ បន្ថែម​ពីលើ​ដែក​,​ ខ្លួន​របស់​អ្នក​ត្រូវការ​វីតាមីន​ folate​
និង​វីតាមីន​ B-12​ដើម្បី​ផលិត​គ្រប់គ្រាន់​នៃ​ចំនួន​នៃ​គ្រាប់​ឈាមក្រហម​ដែល​មាន​សុខភាព​ ។​ ចំណីអាហារ​ដែល​ខ្វះ​នូវ​វីតាមីន​ទាំងនេះ​ និង​សារធាតុចិញ្ចឹម​សំខាន់​ដទៃ​ទៀត​អាច​បណ្តាល
​អោយ​ថយ​ចុះ​ការ​ផលិត​កោសិកា​ គ្រាប់​ឈាមក្រហម​។​ បន្ថែម​ពីលើ​នេះ​ទៅ​ទៀត​,​ មនុស្ស
​មួយ​ចំនួន​អាច​ទទួល​វីតាមីន​ B-12​បាន​គ្រប់គ្រាន់​ ប៉ុន្តែ​ខ្លួន​របស់​ពួក​គេ​មិន​អោយ​វីតាមីន​
មានដំនើរ​ការ​បាន​។​ នេះ​ក៏​អាច​នាំ​អោយ​មាន​ភាពស្លេកស្លាំង​ដោយសារ​ខ្វះ​វីតាមីន​ផង​ដែរ​។​
- ​ស្លេកស្លាំង​នៃ​ជំងឺ​រុំ​ា​រ៉ៃៈ​ ជំងឺ​រុំ​ា​រ៉ៃ​មួយ​ចំនួន​ ដូច​ជា​ជំងឺមហារីក​,​ ជំងឺអេដស៍​,​ ជំងឺ​រលាក​
សន្លាក់​,​ ជំងឺ​ Crohn​ និង​ជំងឺ​រលាក​រុំ​ា​រ៉ៃ​ដទៃ​ទៀត​ អាច​បង្អាក់​នូវ​ការ​ផលិត​នៃ​កោសិកា​
គ្រាប់​ឈាមក្រហម​ដែល​លទ្ធផល​អោយ​ជា​ ស្លេកស្លាំង​រុំ​ា​រ៉ៃ​។​ ជំងឺ​ខ្សោយតម្រងនោម​
អាច​នាំ​អោយ​ស្លេកស្លាំង​ផង​ដែរ​។​
-​ស្លេកស្លាំង​ បណ្តាល​មក​ពី​ខួរឆ្អឹង​ (aplastic​ anemia):​ នេះ​ជា​រឿង​កម្រ​នឹង​មាន​ណាស់​,​
ជា​ការ​ស្លេក​ ស្លាំង​ដែល​គំរាម​ កំហែង​ដល់​ អាយុ​ ជីវិត​។​វា​ត្រូវ​បាន​បង្ក​ឡើង​ដោយសារ​
ការ​ថយ​ចុះ​នូវ​សមត្ថភាព​នៃ​ ខួរឆ្អឹងខ្នង​ដើម្បី​ផលិត​នៃ​កោសិកា​គ្រាប់​ឈាមក្រហម​។​ មូល
ហេតុ​នៃ​ការ​ស្លេកស្លាំង​នេះ​រួម​មាន​ ការ​ឆ្លង​ មេរោគ​,​ ថ្នាំ​ និង​ជំងឺ​អូ​តូ​អ៊ុយ​ម៊ី​ន​។​
-​ស្លេកស្លាំង​ដែល​ត្រូវ​បាន​ទាក់ទង​នឹង​ ជំងឺ​នៃ​ខួរឆ្អឹងខ្នងៈ​ ជំងឺ​មួយ​ចំនួន​ដូច​ ជា​ជំងឺ​ មហា
រីក​ឈាម​(leukemia)​អាច​បណ្តាល​អោយ​មាន​ភាពស្លេកស្លាំង​ដោយសារ​ការ​ ប៉ះពាល់​ទៅ
​នឹង​ការ​ផលិត​ឈាម​នៅ​ក្នុង​ខួរឆ្អឹងខ្នង​របស់​អ្នក​។​
-​ស្លេកស្លាំង​ដោយសារ​ការ​បែក​គ្រាប់​ឈាមៈ​ ការ​ស្លេកស្លាំង​ទាំងនេះ​កើត​មាននៅ​ពេល​
ដែល​កោសិកា​គ្រាប់​ឈាមក្រហម​ត្រូវ​ បាន​បំផ្លាញ​លឿន​ជាង​ខួរឆ្អឹងខ្នង​ផលិត​ដើម្បី​
បំពេញ​។​ ជំងឺ​គ្រាប់​ឈាម​មួយ​ចំនួន​អាច​បណ្តាល​អោយ​មានការ​កើនឡើង​នៃ​ការ​បំផ្លាញ​
កោសិកា​គ្រាប់​ឈាមក្រហម​។​ ស្លេកស្លាំង​ដោយសារ​ការ​បែក​គ្រាប់​ឈាម​អាច​ត្រូវ​បាន
​ត​ពូជ​ ឬ​អ្នក​អាច​វិ​វត្ត​ភាពស្លេកស្លាំង​នេះ​ទៅ​ថ្ងៃក្រោយ​នៃ​ជីវិត​របស់​អ្នក​។​
-​ស្លេកស្លាំង​ផ្សេង​ទៀត​ប៉ុន្តែ​កម្រ​មាន​

កត្តា​ហានិភ័យ​

កត្តា​ទាំងនេះ​នាំ​អោយ​អ្នក​កើនឡើង​នៃ​ហានិភ័យ​នៃ​ភាពស្លេកស្លាំងៈ​
- ​ចំណីអាហារ​ដែល​ខ្វះ​នូវ​វីតាមីនៈ​ ជ្រើសរើស​អាហារ​ដែល​ថយ​ចុះ​នៃ​ជាតិ​ដែក​,​ វីតាមីន​
B-12​ និង​ វីតាមីន​folate​បង្កើន​នូវ​ហានិភ័យ​នៃ​ភាពស្លេកស្លាំង​។​
-​ជំងឺ​ពោះវៀនៈ ​ មាន​ជំងឺ​ពោះវៀន​ដែល​ប៉ះពាល់​ទៅ​នឹង​ការ​ស្រូប​ នៃ​សារធាតុចិញ្ចឹម​ក្នុង​
ពោះវៀនតូច​ ដូច​ជា​ជំងឺ​ Crohn​ និង​ជំងឺ​ celiac​ នាំ​អោយ​អ្នកមាន​ហានិភ័យ​ នៃ​ការ​ស្លេក​
ស្លាំង​។​ ការ​វះកាត់​ចោល​ផ្នែក​ណាមួយ​នៃ​ពោះវៀនតូច​ដែល​សារជាតិ​ចិញ្ចឹម​ ត្រូវ​បាន​
ស្រូប​អាច​នាំ​កង្វះ​នូវ​សារជាតិ​ចិញ្ចឹម​ និង​នាំ​អោយ​ស្លេកស្លាំង​។​
- ​ការ​មក​រដូវៈ​ ជា​ទូទៅ​,​ ចំពោះ​ស្ត្រី​ដែល​មិន​ទាន់​អស់​រដូវ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ ការ​
កើត​មាន​ភាពស្លេកស្លាំង​ទៅ​នឹង​ការ​ខ្វះ​ជាតិ​ដែក​ជាង​បុរស​ និង​ស្ត្រី​ដែល​ក្រោយ​ អស់​រដូវ​។
នេះ​ដោយសារ​តែ​ការ​មក​រដូវ​បណ្តាល​អោយ​បាត់បង់​នូវ​កោសិកា​គ្រាប់​ ឈាមក្រហម​។​
-​មាន​ផ្ទៃពោះ​:​ ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ​,​ អ្នក​មានការ​កើនឡើង​ហានិភ័យ​ នៃ​ការ​ស្លេក​
ស្លាំង​ដោយសារ​ខ្វះ​ជាតិ​ដែក​ដោយសារ​ខ្លួន​អ្នក​មានការ​ប្រើប្រាស់​ជាតិ​ដែក ​កាន់តែ​ច្រើន​
ដើម្បី​ផលិត​ឈាម​ម្តាយ​ផង​និង​កូន​ផង​។​
-​ជំងឺ​រុំ​ា​ រ៉ៃៈ​ ឧទាហរណ៍​ ប្រសិនបើ​អ្នកមាន​ជំងឺមហារីក​,​ ខ្សោយតម្រងនោម​ ឬ​ថ្លើម​ ឬ​ជំងឺ
​រ៉ាំ​រ៉ៃ​ដទៃ​ទៀត​,​ អ្នក​អាច​ជួបនឹង​គ្រោះថ្នាក់​ដែល​ត្រូវ​ បាន​គេ​ហៅ​ថា​ ការ​ស្លេកស្លាំង​នៃ​ ជំងឺ​
រ៉ាំរ៉ៃ​។​ លក្ខ​ខ័​ណ្ឌ​ទាំងនេះ​អា​ចនាំង​អោយ​ខ្វះ​នូវ​កោសិកា​គ្រាប់​ឈាមក្រហម​។​ ការ​បាត់បង់​
ឈាម​យឺតៗ​ និង​រុំ​ា​រ៉ៃ​ពី​ដំបៅ​ឬ​ប្រភព​ផ្សេង​ទៀត​នៃ​ខ្លួន​របស់​អ្នក​អាច​បន្ថយ​នូវ ​ការ​ស្តុក
​ទុក​ជាតិ​ដែក​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ ដែល​នាំ​អោយ​មានការ​ស្លេកស្លាំង​ដោយសារ​ខ្វះ​
ជាតិ​ដែក​។​
-​ប្រវត្តិ​ គ្រួ​សារៈ​ ប្រសិនបើ​គ្រួសារ​របស់​អ្នកមាន​ប្រវត្តិ​វៃ​ការ​សេ្ល​ក​ស្លាំង​ជា​តំនរ​ពូជ​ ដូច​ជា
​ស្លេកស្លាំង​ដោយសារ​កោសិកា​ឈាមក្រហម​រាង​កណ្តៀវ​,​ អ្នក​អាច​មាន​ហានិភ័យ​ខ្ពស់​។​
-​កត្តា​ដទៃ​ទៀតៈ​ ប្រវត្តិ​នៃ​ជំងឺឆ្លង​មួយ​ចំនួន​,​ ជំងឺ​ឈាម​ និង​ជំងឺ​អូ​តូ​អ៊ុយ​ម៊ី​ន​,​ សំដែង​ជា
​សារ​ ជាតិ​គីមី​ដែល​ពុល​ និង​ការ​ប្រើប្រាស់​នៃ​ថ្នាំ​មួយ​ចំនួន​អាច​ប៉ះពាល់​ ដល់​ការ​ផលិត
​ នៃ​ កោសិកា​គ្រាប់​ឈាមក្រហម​ និង​នាំ​អោយ​មាន​ភាពស្លេកស្លាំង​។​

ផល​លំបាក​

បើ​មិន​បាន​ព្យាបាល​,​ ភាពស្លេកស្លាំង​អាច​នាំ​អោយ​មាន​ផល​លំបាក​ជា​ច្រើន​ដូច​ជាៈ​
- ​អស់កម្លាំង​ខ្លាំង​:​ នៅ​ពេល​ដែល​ភាពស្លេកស្លាំង​គឺ​ធ្ងន់ធ្ងរ​ខ្លាំង​,​ អ្នក​អាច​អស់កម្លាំង​ ដែល
​ អ្នក​មិន​អាច​បំពេញការងារ​ប្រចាំ​ថ្ងៃ​បាន​។​ អ្នក​អាច​មានការ​អស់កម្លាំង​ខ្លាំង​ក្នុង​ការ​ធ្វើការ
​ ឬ​លេង​អ្វី​។​
-​ ជំងឺ​បេះដូងៈ​ ភាពស្លេកស្លាំង​អាច​នាំ​អោយ​បេះដូង​លោត​ញាប់​ និង​មិន​ប្រក្រតី​ គឺ​ចង្វាក់​
បេះដូង​មិន​ប្រក្រតី​(arrhythmia)​។​ បេះដូង​របស់​អ្នក​ត្រូវ​តែ​ច្របាច់​ឈាម​បន្ថែម​ដើម្បី​បំពេញ​
សំរាប់​ការ​ខ្វះ​អុក​ស៊ី​សែន​នៅ​ក្នុង​ឈាម​នៅ​ពេល​ដែល​មាន​ភាពស្លេកស្លាំង​។ ​ នេះ​អាច​នាំ​
មានការ​ខ្សោយបេះដូង​ដែល​បន្សល់​ឈាម​ច្រើន​។​
-​ស្លាប់ៈ​ ការ​ស្លេកស្លាំង​ដោយសារ​តំនរ​ពូជ​មួយ​ចំនួន​ ដូច​ជា​ការ​ស្លេកស្លាំង​ដោយសារ
​កោសិកា​រាង​កណ្តៀវ​ អាច​ធ្ងន់ធ្ងរ​ និង​នាំ​អោយ​មាន​ផល​លំបាក​ដល់​គំរាមកំហែង​ដល់​
អាយុជីវិត​។​ ការ​បាត់បង់​ឈាម​ច្រើន​លឿន​លទ្ធផល​ជា​ការ​ស្លេកស្លាំង​ភ្លាមៗ​ និង​ធ្ងន់​ និង
​នាំ​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕
(ដកស្រង់ពី health.com.kh)

Tags: