CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងពុធទី6ខែកក្កដាឆ្នំា2011


ជូត
រាសីថៃ្ងនះល្អជាមធ្យម ការរកស៊ីជំនួញលក់ដូរមានសភាពល្អប្រសើរ។ថៃ្ងនេះប្រសិន
ជាអ្នកធើ្វជាមន្រី្តរាជការវិញ ត្រូវប្រយ័ត្នប្រយែងក្នុងការរាប់អានអ្នកដទៃក្រែង ល
ប៉ះសត្រូវនំាអោយគ្រោះថា្នក់បាត់បង់មុខដំណែង។
ឆ្លូវ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែតថៃ្ងនះលោកអ្នកអាចទទួលយកប្រាក់កាក់ដែល
ធ្លាប់ត្រូវបានគេបោកអស់ជាច្រើនឆ្នំាមកវិញបានដោយងាយស្រួល ចំនែកឯបញ្ហាស្នេហាមានភាពស្រស់បំព្រង។
ខាល
រាសីថៃ្ងនះល្អជាបង្គួរលោកអ្នកមិនត្រូវដើរផ្លូវឆ្ងាយនោះទេព្រោះអាចអោយមានបញ្ហាណាមួយ
ដោយមិនបានព្រៀងទុក។ចំពោះអ្នកប្រកបរបរជាអាជីវកម្មវិញ អាចទទួលបានលាភសការៈខ្ពស់។
ថោះ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លំាងមុខរបររកស៊ីមានភាពរកំារកូសជាមួយនិងអ្នកជិតខាង
ដែលរកស៊ីជាមួយគ្នា។ ថ្ងៃនេះលោកអ្នកត្រូវតែខិតខំព្យាយាមរកឱកាសដើម្បីទទួល
បានលាភបន្ថិចបន្តួច និងចេះអត់អោនអោយគ្នាផងដែរ។
រោង
រាសីថៃ្ងនេះល្អជាមធ្យម ការប្រកបរបររកស៊ីមានភាពដើរទៅមុខ មួយជំហានទៀត តែមិនអាចទទួលលាភច្រើនពេកនោះទេ។ការធ្វេសប្រហែសបានធើ្វអោយលោកអ្នក
បាត់បង់ទ្រព្យសម្បតិ្តខ្លាំងដូចច្នេះលោកអ្នកត្រូវចេះប្រយ័ត្នប្រយែង។
ម្សាញ់
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការប្រកបរបររកស៊ីជួបបញ្ហាច្រើនដោយមិននឹកស្មាន ម្យ៉ាងទៀត ប្រសិនបើលោកអ្នកទុកចិត្តលើមនុស្សម្នាក់ទៀតនោះ វានឹងធើ្វអោយមានបញ្ហាធំជាក់ជាមិនខាន។
បញ្ហាស្នេហាមានភាពចំរូងចំរូស។
មមី
រាសីថៃ្ងនេះល្អបង្គូរបើលោកអ្នកដើរទៅរកស៊ីផ្លូវឆ្ងាយប្រសើរជាងផ្លូវជិតព្រោះនេះជាឱកាសល្អ
សំរាប់លោកអ្នកចាប់យកមុខរបរដែលឆ្ងាយពីផ្ទះរបស់លោកអ្នក។ បញ្ហាស្នេហាវិញទទួលបានភាពចុះសំរុងគ្នា។
មមែ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែតភាពជាម្ចាស់ការនៃក្រុមហ៊ុនបាននំាអោយលោកអ្នក
មានមុខមាត់ដើរក្នុងសង្គមជាមួយអ្នកបណ្តាក់ទុនធំៗ នៅក្នុងកន្លែងដែលលោកអ្នករស់នៅ។
បើជាមន្រី្តរាជការវិញ និងទទួលបានកោតសសើរជាចៅហ្វាយនាយ។
វក
រាសីថៃ្ងនេះល្អជាមធ្យមថៃ្ងនេះលោកអ្នកអាចចេញក្រៅរកលាភសការៈដោយខ្លូនឯង
ប្រសើរជាងចំាពីអ្នកដទៃយកមកអោយលោកអ្នកឡើយ។
បញ្ហាស្នេហាមានភាពសិទ្ធស្នាលជាធម្មតា។
រកា
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែតថៃ្ងនេះអ្នកមិនទាន់មានគូរអាចមានអ្នកចូលមកចូលស្តី
ដណ្តឹងជាក់ជាមិនខាន។
ចំពោះអ្នករកស៊ីវិញមានឱកាស ប្តូរហាងពីតូចទៅធំផងដែរ។
ចរ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការប្រកបរបររកស៊ីមានភាពល្អប្រសើរមានការកើនចំនូលខ្ពស់។ ចំនែកឯការងារវិញនិងទទួលបានចំនូលយ៉ាងច្រើនក្នុងការបណ្តាក់ទុនផងដែរ។
ចំនែកឯរើៀងស្នេហាវិញទទួលបានភាពជោគជ័យលើដៃគូ និងសំរេចដូចបំនង។
កុរ
រាសីថៃ្ងនេះល្អជាបង្គួរមុខរបររកស៊ីជួបប្រទះទៅនឹងរើៀងល្អៗដែលលោកអ្នកនឹកស្មានមិនដល់។ ថៃ្ងនេះនឹងមានមនុស្សចំាជួយទំនុកបំរុង ចេញមុខដោះស្រាយរាលបញ្ហាទំាងអស់។ ប៉ុន្តែលោកអ្នកត្រូវចេះប្រយ័ត្នពាក្យសំដីខ្លូនឯងផងដែរ។

Tags: