CamNews

ប្លែកៗ 

ខឹង​ប្រពន្ធ​មិន​ព្រម​យក​កូន​ថែមទៀត ប្តី​ចិត្ត​អប្រិយ​ស្ទុះ​ទៅ​វាយ​វិះ​តែ​នឹង​ក្ស័យ

(នីហ្សេរីយ៉ា)៖ បុរសជនជាតិនីហ្សេរីយ៉ា ត្រូវបានប៉ូលិសចាប់ខ្លួន ពីបទបង្ករបួសស្នាម បន្ទាប់ពីគេវាយធ្វើបាបប្រពន្ធ ព្រោះតែនាងមិនព្រមមានកូន ជាមួយខ្លួនបន្ថែមទៀត ខណៈដែលពួកគេមានកូនបីនាក់ រួចទៅហើយ។

ប្តីអប្រិយឈ្មោះ James Obinna បានវាយធ្វើបាប នាង Ebere Obinna វិះតែនឹងស្លាប់ ដោយសារតែនាងនិយាយថា មានកូនត្រឹមតែបីនាក់ គឺគ្រប់គ្រាន់ហើយសម្រាប់នាង តែប្តីអប្រិយមិនយល់ស្រប ព្រោះគេចង់បានកូនថែមទៀត តែត្រូវប្រពន្ធប្រាប់ថា មិនចង់បានទេ ព្រោះគ្មានប្រាក់ចិញ្ចឹមកូនច្រើនឡើយ ទើបកើតហិង្សាបែបនេះ។

នៅថ្ងៃកើតហេតុ បុរសជាប្តីបានទាញកញ្ឆក់ប្រពន្ធ និងចង់មានសិចជាមួយនាងទៀត តែ Ebere ច្រានប្តីចេញ ហើយក៏រត់ទៅក្រៅផ្ទះ តែមិនអាចគេចផុតពីដៃប្តី ក៏ត្រូវគេចាប់វាយ រហូតសន្លប់។ ពេលនេះស្ត្រីរងគ្រោះ កំពុងសម្រាកព្យាបាលខ្លួន នៅមន្ទីរពេទ្យ រីឯបុរសជាប្តី ត្រូវបញ្ជូនខ្លួនទៅឃុំ ក្រោយពីរងការចោទប្រកាន់ ពីបទបង្ករបួសស្នាមលើប្រពន្ធ តែតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំ​បាន ដោយតម្រូវឲ្យបង់ប្រាក់ធានាខ្លួន ចំនួន N50,000 ប្រហែលនឹង $251៕




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: international news strange news