CamNews

ម៉ូតូ 

ម៉ូតូអគ្គីសនី Motorrad E-scooter របស់ BMW នៅផ្លូវសាកល្បង

ម៉ូតូ Motorrad E-scooter Concept របស់ក្រុមហ៊ុន BMW អាឡឺម៉ង់ ដែលបាន​បង្ហាញខ្លួននៅ​លើផ្លូវសាកល្បងនេះ គឺជាម៉ូតូម៉ូដែលថ្មីប្រើថាមពលអគ្គីសនី។

ម៉ូតូ Auto នេះមានប្រព័ន្ធអគ្គីសនីដ៏អស្ចារ្យដែលកំពុងត្រូវបាន BMW បង្ហើយ។ អ្នកផលិត
សង្ឃឹមថា ម៉ូតូប្រើអគ្គីសនីនេះ អាចជិះល្បឿនប្រហែល 100km និងត្រូវការប្រហែលជា 3ម៉ោងដើម្បីសាកពេញថ្ម។

ចំពោះថ្មរបស់ BMW មិនមែនជាថ្មមួយដុំទេ BMW បានប្រើថ្មមានសំបកធ្វើពីអាលុយមីញ៉ូម និងធ្វើត្រជាក់ដោយធាតុរាវដើម្បី បង្កើនអាយុកាលរបស់ថ្ម។

ក្រៅពីនោះ E-scooter ក៏ត្រូវបំពាក់ថែមប្រព័ន្ធសាកថ្មនៅពេលកំពុងជិះ ធ្វើឲ្យពេល​វេលា​
ធ្វើដំណើរបានយូរជាង។


ប្រភព៖ AutoTrader
ដោយ៖ ណាវិ .

Tags: