CamNews

យល់ដឹង 

វិធីងាយៗដើម្បីរំសាយកំហឹង



តើលោកអ្នកដែលខឹងនឹងនណាម្នាក់រហូតចង់ទប់លែងបានទេ? ខាងក្រោមនេះជា
វិធីងាយៗ ដើម្បីជួយទប់អារម្មណ៍លោកអ្នកបាន៖

១. ព្យាយាមគេង: ការគេងលក់ធ្វើអោយភ្លេចនូវភាពតានតឹងទាំងឡាយបាន។
នៅពេលភ្ញាក់ពីដំណេក លោកអ្នកអាចនឹងភ្លេចនូវកំហឹងដែលលោកអ្នកមាន
ពីពេលមុន។

២. ធ្វើការតាំងសម្មាតិ: លោកអ្នកគួរតែរៀនធ្វើការតាំងសម្មាតិ ព្រោះវាធ្វើលោកអ្នក
ស្ងប់អារម្មណ៍ បាត់ភាពតានតឹងក្នុង ហើយ មើលឃើញអ្វីជុំវិញអ្នកប្រសើរជាងមុន។

៣. កុំតបតសំដីនិងអ្នកដែលធ្វើអោយអ្នកខឹង។ ការតបតដោយតំឡើងសសៃក
ដាក់គ្នា កាន់តែនាំអោយអ្នកកាន់តែមានកំហឹងលើសដើម។

៤. កុំក្តាប់ដៃ: លោកអ្នកព្យាយាមលាដៃ ឬ បត់ម្រាមដៃទៅក្រោយ។ ការដែលលោកអ្នក
ក្ដាប់ដៃ នោះវានឹងអាចឈានទៅរកការវាយតប់។

៥. ធ្វើខ្លូនអោយសកម្ម: ជំនួសការរករឿងគេ ដោយធ្វើខ្លូនអ្នកសកម្ម តាមរយៈធ្វើខ្លូនអ្នករវល់ ដូចជាការជិះកង់លេងជាដើម ដែលនេះផ្ដល់បផលប្រយោជន៍ដល់រាងកាយ
លោកអ្នកទៀតផង។

៦. ដនដង្ហើមវែងៗ: វិធីនេះជាផ្នែកយកមួយនៃការតាំងសម្មាធិ ដែល ធ្វើអោយភាព
តានតឹងនៃសសៃប្រសាទថយចុះ។

៧. រាប់ពីលេខ ១០ មក លេខ ០ យឺតៗ

៨. រកអ្វីដែលអ្នកចូលចិត្ត ឬ បង្កើតអោយមានភាពសប្បាយរីករាយ។
ការសើចសប្បយជាអ្វីដែលមិនកើតមានដូច្នេះ ការសើចសប្បាយនាំអោយ
លោកអ្នករំសាយ ឬ បំភ្លេចកំហឹងបាន។ឧទាហរណ៍: មើនវីដេអូ youtube
ណាដែលមានលក្ខណ:កំប្លែង ឬ ក៍លេង​ facebook ជាដើម។

៩. ស្ដាប់ចំរៀង ឬ ទៅលេងផ្ទះមិត្ត និង និយាយប្រាប់រឿងដែលបានកើតឡើង។

ប្រភព:wikihow
ដោយ:លី

Tags: