CamNews

កីឡាអន្តរជាតិ 

Atletico Madrid យក​ឈ្នះ​ក្រុម​ខ្លាំង Bayern Munich ត្រឹម ១-០ ក្នុង Champions យប់​មិញ​នេះ (Video)

(ម៉ាឌ្រីដ)៖ ក្រុមម្ចាស់ផ្ទះ Atletico Madrid របស់អេស្ប៉ាញ បានយកឈ្នះក្រុមភ្ញៀវ Bayern Munich របស់អាល្លឺម៉ង់ ទាំង​ប្រផិត​ប្រផើយ​យប់​មិញ​នេះ ក្នុង​ជើង​ទី​១ នៃ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

ការចាប់ផ្តើមទម្រង់លេងដ៏ល្អក្នុងទឹកដី កីឡាករ Saul Niguez បានស៊ុតគ្រាប់ជ័យជំនះត្រឹមនាទីទី១១ ពេលអូសបាល់ដាច់ នៅ​សល់​ខ្សែ​ការ​ពារ David Alaba ទៅប៉ះចាំរបារទី ផ្លាតចូលទីយ៉ាងស្អាត គ្រាដែលម្ចាស់ស្រោមដៃមាសនៃ World Cup 2014 Manuel Neuer បាន​ត្រឹម​តែ​ហក់​ចាប់​ខ្យល់​តែ​ប៉ុណ្ណោះ ។

លទ្ធផលចាញ់ក្រៅផ្ទះត្រឹម១គ្រាប់បែបនេះ គឹវាមិនអាក្រក់នោះទេ សម្រាប់ក្រុម Bayern Munich ដោយតម្រូវឲ្យរកតែ​១គ្រាប់វិញតែប៉ុណ្ណោះ ក្នុង​ជំនួប​ជើង​ទី​២ ដើម្បីស៊ីសងគ្នា នារាត្រីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅ​កីឡដ្ឋាន Allianz Arena មុន​ពេល Real Madrid ស្វាគមន៍​ក្រុម​ភ្ញៀវ Manchester City រាត្រី​ថ្ងៃ​ទី​៥ ខែ​ឧសភា នៅកីឡដ្ឋាន Santiago Bernabeu ក្រោយ មានលទ្ធផល ០-០ ក្នុងជើងទី១ នៅកីឡដ្ឋាន Etihad ៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី