CamNews

កីឡាអន្តរជាតិ 

Atletico Madrid ទម្លាក់ Bayern Munich ចេញ​ពី Champions ទោះ​ចាញ់ ២-១ យប់​មិញ​ក៏​ដោយ (Video Inside)

(ក្រុងម៉ូនិច)៖ ក្រុម Atletico Madrid របស់អេស្ប៉ាញបានឡើងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ដោយ​ទម្លាក់​គូ​ប្រជែង Bayern Munich របស់អាល្លឺម៉ង់ ទោះចាញ់ ២-១ យប់មិញក៏ដោយក្នុងជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយ​សារ​មិន​មាន​របូត​ក្នុង​ទឹក​ដី គឺ​ឈ្នះ ១-០ កាល​ពី​ជើង​ទី​១ ។

សារព័ត៌មាន Dailymail បានផ្សាយថា Atletico Madrid បានឈរនៅទីតាំងដ៏ល្អ និងស៊ុតបញ្ចូលទីគូប្រកួតបានជានិច្ច គ្រាដែលជើងទី១ ក្នុង​ទឹក​ដី​របស់​ខ្លួន​បាន​បិទ​ជិត​យក​ឈ្នះ Bayern Munich ១-០ និងស៊ុតក្នុងទឹកដីក្រៅផ្ទះបាន១គ្រាប់ ទៀត ដោយកិឡាករជនជាតិបារាំង Antoine Griezmann នៅនាទីទី៥៤ ដែលជាគ្រាប់តាមស្មើ Bayern ពេលដែលនាំ ១-០ តាំងពីនាទីទី៣១ ដោយកីឡាករ Xabi Alonso មុនពេល Thomas Mueller ប៉េណាល់ទី១គ្រាប់អត់ចូលនៅនាទី ទី៣៤ ។

តែយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធជនជាតិប៉ូឡូញ Robert Lewandowski រកបានគ្រាប់ជ័យជំនះនៅនាទីទី៧៤ តែវីសរបូត១គ្រាប់វិញ ដោយ​សារ​តែ​ខ្សែ​ប្រយុទ្ធ Fernando Torres ប៉េណាល់ទី១គ្រាប់ អត់ចូលនៅនាទីទី៨៤ ដែលបញ្ចប់ក្តី សង្ឃឹម Bayern ឡើងទៅវគ្គផ្តាច់ព្រ័ត្រឡើយ ក្រោមលទ្ធផលទាំងពីរជើង ២-២ តែ Bayern Munich របូតក្នុងផ្ទះ ១គ្រាប់ ដែលជាហេតុមិនអាចឡើងទៅប្រជែងពានបាន និងត្រូវរង់ចាំ Real Madrid ឬក៏ Manchester City រាត្រីម៉ោង ១៖៤៥នាទីរំលងអាធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) ៕



ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង