CamNews

តារា 

ចុម! Justin Bieber ថើបមាត់ជាមួយ មនុស្សប្រុស?

Justin Bieber តារាវ័យក្មេង ល្បីទាំងចំរៀង និងរឿងអាស្រូវ ដែលចួលចិត្ត ធ្វើអ្វីប្លែកៗ ឆ្កួតៗនោះ ថ្មីៗនេះ មានរូបថត មួយសន្លឹកលេចឡើង លើអ៊ីនធើណេត ដែលធ្វើអោយគេ ភ្ញាក់ផ្អើលជាខ្លាំង ។

Justin Bieber question clearly passionate kiss boys 2

បើយោងទៅតាម សារព័ត៌មាន HLife បានអោយដឹងថា រូបថតមួយ សន្លឹកបានផុសឡើង នោះគឺជា រូបថត មនុស្សប្រុស ២ នាក់ថើបមាត់គ្នា ដែលម្នាក់នៅ ខាងស្តាំ មិនបានឃើញ មុខពេញច្បាស់ទេ តែបើតាម ការមើលភិនភាគ ទៅគឺថាដូច Justin Bieber ណាស់ ។ ជាមួយនិង អាវវាលក្លៀក មួក និងត្រចៀក ចោះក្រវិល ហើយមុខមួយ ចំហៀងដូច Justin Bieber ទៀត ។

Justin Bieber question clearly passionate kissing strange boys 1

ប៉ុន្តែ នៅពេលស្រាវជ្រាវ ទៅរូបនោះ គឺបានពី គេហទំព័របណ្តាញ សង្គម Twitter គណនីឈ្មោះ Rob Miller ដែលត្រូវបាន បញ្ជាក់ថា វាគឺជារូបរបស់ Miller ថើបជាមួយ សង្សារប្រុសរបស់គាត់ទេ ។


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star justin bieber singer entertainment