កាលពីថ្ងៃទី ៧ ខែ មេសាកន្លងទៅនេះ នៅតំបន់មជ្ឈមណ្ឌមកំសាន្តមួយ នៅផ្លូវ Hi Xuan ទីក្រុង
Chengdu, Sichuan ប្រទេសចិន បានទាក់ទាញចំនួនមនុស្សដ៏ច្រើនឲ្យចាប់អារម្មណ៍ទៅលើ
"សណ្ឋាគារបាល់ឡុងថ្លា" ដ៏ចម្លែកមួយ ដែលត្រូវបានគេដាក់នៅចំពីមុខមជ្ឈមណ្ឌលតែម្តង។
បន្ទប់នេះត្រូវបានគេហៅថា "សណ្ឋាគារបាល់ឡុងថ្លា" ត្រូវបានធ្វើពីបាល់នីឡុងដ៏ក្រាស់មួយ មើល
ធ្លុះដល់ក្នុង។ បន្ទប់នេះ ត្រូវបានរៀបចំយ៉ាងស្អាត ប្លែកភ្នែក ជាមួយកម្រាលពណ៌ ស ដែលមាន
ឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ ដូចជា គ្រែ កៅអី តុ អំពូលភ្លើង និងបន្ទប់ទឹកបិទជិតមួយ។
រឿងដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះ គឺនារីវ័យក្មេងស្រស់ស្អាតម្នាក់ បានស្នាក់នៅក្នុងបន្ទប់ពិសេស
នេះ អស់រយះពេលពីរថ្ងៃហើយ មុននឹងការបង្ហាញខ្លួនរបស់មនុស្សរាប់ពាន់នាក់ នៅតាមដងផ្លូវ
នេះ។ មនុស្សជាច្រើនបាននិយាយថា"សណ្ឋាគារបាល់ឡុងថ្លា" នេះ គឺជាគំនិតច្នៃប្រឌិត ដ៏ឆ្លាតវៃ
ម៉្យាងដែរ ដែលផ្តល់អត្ថប្រយោជន៍ ដល់ដំណើរកំសាន្ត តាមតំបន់ឆ្ងាយៗ៕
ដោយ៖ សិលា
ប្រភព៖ K14