CamNews

ភាពយន្ត 

ភាពយន្ត Avengers: Age of Ultron គ្រងតំណែងកំពូល ក្នុងប្រទេសកម្ពុជា

ភាពយន្ត ៖  ភាពយន្តពី Marvel ដែលមានចំណងថា Avengers: Age of Ultron នៅពេលនេះបានចាក់ បញ្ចាំងហើយ នៅក្នុងរោងភាពយន្តទំនើបទាំងអស់ក្នុងទីក្រុងភ្នំពេញ  អ្វីដែលពិសេសនោះគឺភាពយន្ត នេះបាន  បំបែក  កំណត់ត្រា ភាពយន្តក្នុងប្រទេសកម្ពុជា ដែលរកប្រាក់បានច្រើនជាងគេបំផុត ក្នុងថ្ងៃ បញ្ចាំងដំបូង ដែលទំលាក់ អតីតលេខមួយគឺ Fast and Furious 7 មកលេខពីវិញ។


តាមរយះការសំម្ភាសន៏ទៅកាន់ប្រិយមិត្តដែលបានចូលរួមទស្សនានៅយប់ pre-screening បានដោយ ដឹងថា ពួកគាត់បានរង់ចាំ​ ទស្សនាវគ្គទីពីនេះជិតពីឆ្នាំមកហើយ ដែលនៅពេលនេះពួកគេអាចត្រលប់ មកទស្សនាវីរបុរសដែលពួកគាត់ចូលចិត្ត  សារជាថ្មី ដែលរួមមានទាំងតួអង្គថ្មីៗជាច្រើនទៀត ចូលរួម ផង ដែរ តាមការស្ទង់មតិមើល ប្រិយមិត្ត     ភាគ  ច្រើនគឺចូលចិត្តតួ Iron Man និង Captain America ដោយសារតែភាពវ័យឆ្លាត និង ភាពប្រសប់នៃការដឹកនាំក្រុមនិងប្រយុទ្ធ។


Avengers: Age of Ultron ត្រូវបានយកមកបញ្ចាំងនៅក្នុងប្រទេសកម្ពុជា ជាបីលក្ខណះ ដែលមានដូច ជា 2D និង 4DX  ដែលមាន  សំរាប់    តែ រោងភាពយន្ត Major Cineplex ហើយប្រភេទ 3D ដែលមាន គ្រប់រោង ភាពយន្តផ្សេងៗទៀត ដូចជា Platinum Cinpelex និង​ Legend Cinemas។


ដើម្បីទទួលបានពត៌មាន   លំអិត និង ផ្សេងៗ    ទៀត  ទាក់ទងនិងភាពយន្តដែលលោកអ្នកចូលចិត្ត សូម   តាម ដាន ចៃកុន តាម  ប្រព័ន្ធ  សង្គម  ដូចជា  :  www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្រក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង    របស់ពី   ភាពយន្តជារៀងរាល់អាទិត្យ។

ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ


ប្រភព ៖ Westec Media Limited


Tags: Westec Hollywood movie Disney Sony Legend Major cineplex avenger age of ultron