CamNews

តារា 

Taeyang (BIGBANG) បញ្ចេញរូបថតចំលែកមួយ គ្រោងចេញបទថ្មី

បន្ទាប់ពីទទួលបានភាពជោគជ័យ ជាមួយនិងបទ Wedding Dress និង I Need A Girl រួចមក
ឥលូវនេះ Taeyang បានត្រៀមខ្លួន ត្រលប់មកជួបទស្សនិកជន ជាមួយនិងអាល់ប៊ុមនិងបទ
ថ្មីទៀតហើយ ។

Taeyang ត្រូវបានគេស្គាល់ច្បាស់ថា ជាសមាជិកដែលមានរាង តូចជាងគេក្នុងក្រុម BIGBANG
តែមានរាងកាយមាំមួន និងពូកែរាំជាងសមាជិកផ្សេងៗទាំងអស់ ។ បទចំរៀងរបស់ Taeyang
ភាគច្រើនតែងតែនិយាយអំពីស្នេហា ដោយមានវីដេអូបញ្ចេញក្បាច់រាំដ៏អស្ចារ្យ ។



ជាមួយនិងរូបថតថ្មីមួយសន្លឹក ដ៏ចំលែករបស់ Taeyang ត្រូវបានបង្ហោះក្នុងគេហទំព័ររបស់ផលិត
កម្ម YG Entertainment ធ្វើអោយទស្សនិកជនឆ្ងល់ យ៉ាងអន្ទះសារថា តើបទថ្មីរបស់ TaeYang នឹង
ចំលែកយ៉ាងណាទៅ?


ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop star group band idol taeyang bigbang