កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញគ្រីស្តាលមួយប្រភេទដែលមានសមត្ថភាព
ស្រូបយក បង្ហាប់ និងបញ្ចេញអ៊ុកស៊ីហ្សែន។ របកគំហើញនេះ បើកផ្លូវឆ្ពោះទៅគោលដៅថ្មីមួយ
ក្នុងវិស័យឧស្សាហកម្មអវកាស និងការរុករកក្នុងមហាសមុទ្រ។
ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យដាណឺម៉ាកខាងត្បូង បានរកឃើញគ្រីស្តាលមួយប្រភេទ
ដែលត្រូវបានគេហៅថា Aquaman មានសម្ថភាពស្រូបយក បង្ហាប់ និងបញ្ចេញអ៊ុកស៊ីហ្សែន។
គ្រាន់តែប្រើប្រាស់ Aquaman តែបន្តិច នោះ វានឹងអាចស្រូបយកអ៊ុកស៊ីហ្សែនទាំងអស់ពីបន្ទប់ដ៏
ធំមួយ។ ប្រភេទគ្រីស្តាយនេះ អាចផ្ទុកអ៊ុកស៊ីហ្សែនក្នុងកម្រិតខ្ពស់ជាងច្រើនដង ធៀបនឹងធុងអ៊ុក
ស៊ីហ្សែនដែលគេប្រើក្នុងមន្ទីរពេទ្យ រុករកបាតសមុទ្រ និងឧស្សាហកម្មអវកាស នាបច្ចុប្បន្ន។
ទន្ទឹមនឹងនេះ Aquaman នឹងបញ្ចេញអ៊ុកស៊ីហ្សែនមកវិញ នៅពេលវាទទួលបានកំដៅសមល្មម។
សាស្ដ្រាចារ្យ Christine McKenzie ប្រធានក្រុមហ៊ុនស្រាវជ្រាវខាងលើ សង្ឃឹមថា អនាគតដ៏ខ្លី
ខាងមុខ បច្ចេកវិទ្យានេះនឹងមានតួនាទីយ៉ាងសំខាន់ ជំនួសធុងអ៊ុកស៊ីហ្សែនធំៗ ដែលគេប្រើ
សម្រាប់អ្នកមុជទឹកក្នុងសមុទ្រ ក៏ដូចជាសម្រាប់អវកាសចរ។
លោកសាស្ដ្រាចារ្យ Christine Mckenzie ថ្លែងថា ៖ “Aquaman តែប៉ុន្មានគ្រាប់ប៉ុណ្ណោះ គឺអាចផ្គត់
ផ្គង់អ៊ុកស៊ីហ្សែនគ្រប់គ្រាន់ សម្រាប់ការដកដង្ហើមម្ដងៗ ហើយគ្រីស្តាលនេះ ក៏អាចស្រូបយកអ៊ុក
ស៊ីហ្សែនពីទឹកដែលនៅជុំវិញ រួចផ្ដល់អ៊ុកស៊ីហ្សែនបន្តដល់អ្នកមុជទឹក ដូច្នេះ អ្នកមុជទឹក ត្រូវការ
គ្រីស្តាលនេះតែប៉ុន្មានគ្រាប់ប៉ុណ្ណោះ ដើម្បីមុជចូលក្នុងទឹកសមុទ្រដ៏ជ្រៅ។ នៅពេលវត្ថុធាតុនេះ
សម្របខ្លួនបានទៅនឹងបរិយាកាសជុំវិញ ហើយទទួលបានកំដៅសមល្មម វានឹងប្រៀបបានទៅនឹង
ធុងផ្ទុកអ៊ុកស៊ីហ្សែនខាប់ដ៏ធំមួយ។ ប្រការដែលអស្ចារ្យនោះគឺ គ្រីស្តាលនេះ អាចផ្ទុកអ៊ុកស៊ីហ្សែន
បានច្រើនដង ធៀបនឹងធុងផ្ទុកអ៊ុកស៊ីហ្សែនធម្មតា”។
Aquaman មានរូបរាងដូចទៅនឹងពពុះសមុទ្រ ហើយវាមានសមាសធាតុសំខាន់គឺ cobalt ដែលរៀបរៀងនៅក្នុងរចនាសម្ព័ន្ធម៉ូលេគុលដ៏ពិសេសមួយ។ Cobalt មានសមត្ថភាពបង្កើតរចនា
សម្ព័ន្ធជាក់លាក់មួយ ដើម្បីឱ្យគ្រីស្តាល Aquaman អាចស្រូបយកអ៊ុកស៊ីហ្សែន ពីបរិយាកាស
ជុំវិញ។
បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ដ្រ ប្រមូលបានសារធាតុ គ្រីស្តាល Aquaman នេះ ក្នុងបរិមាណតិចតួច
ប៉ុណ្នោះ។ ពួកគេអះអាងថា មានការលំបាកនឹងផលិត គ្រីស្តាល Aquaman ក្នុងបរិមាណច្រើន
ដោយសារតែរូបមន្តស្មុគស្មាញរបស់វា៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Metro/Cnet