CamNews

តារា 

សុខ ពិសី ត្រូវបាន Fan ធ្វើខួបកំណើតឲ្យ នៅលើឆាកតន្រ្តី បង្កភាពភ្ញាក់ផ្អើលពេញ CTN

ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ និងមានសម្រស់ស្រស់សោភា ប្រចាំផលិតកម្មសាន់ដេ
កញ្ញា សុខ ពិសី កាលពីថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០១២ ម្សិលមិញនេះ នាងបានបង្ហាញវត្តមាន គួរឲ្យ
ភ្ញាក់ផ្អើលបង្ហើរ សំនៀងដ៏ក្រអួនក្រអៅ នៅលើឆាកតន្ត្រីទូរទស្សន៍ CTN ក្នុងកម្មវិធី "A1
Concert "។ នៅខណៈនោះដែរ គេមើលឃើញថា សុខ ពិសី ត្រូវបានក្រុមអ្នកគាំទ្រ (Fan) របស់
នាង ជាច្រើននាក់តាម ហែរហមដល់ឆាកតន្ត្រី។

មិនតែប៉ុណ្ណោះនៅពេលដែល តារាចម្រៀងសាច់ស ដូចបណ្តូលចេក និងធ្លាប់ជូបជំពប់រឿងអាស្រូវ
មានកូនកាលពី ពេលកន្លងទៅថ្មីៗនេះ កញ្ញា សុខ ពិសី គ្រាន់តែច្រៀង បទចម្រៀងចុងក្រោយ ក្នុង
កម្មវិធីនោះចប់ភ្លាម តារាចម្រៀងរូបនេះ ត្រូវបានក្រុមអ្នកគាំទ្រ (Fan) នំខេក (Cake) ធ្វើខួបកំណើត
ឲ្យ នាងនៅលើឆាកតន្ត្រីតែម្តង។

ពេលនោះ សុខ ពិសី មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងសប្បាយរីករាយ ឥតឧបមាស្ទើរនិយាយ
មិនចេញ ព្រោះអ្វីដែល Fan របស់នាង ធ្វើនៅពេលនោះ គឺនាងមិនបានដឹងមុនទាល់តែសោះ ដូច្នេះ
ទើបនាងមានការភ្ញាក់ផ្អើល ហើយថែមទាំងញញឹម បិទមាត់មិនជិតទៀតផង។ តែទោះជាយ៉ាងណា
ការដែលក្រុមអ្នកគាំទ្រ (Fan) របស់នាងបានយកនំខេក (Cake ) ធ្វើខួបកំណើតឲ្យនាងនៅ លើឆាក
តន្ត្រីនៅពេលនោះ គឺមិនមែនជាថ្ងៃកំណើត ពិតប្រាកដរបស់នាងទេ ។

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ សុខ ពិសី បានប្រាប់ LookingTODAY ឲ្យដឹងថា "តាមពិតទៅ
ថ្ងៃនេះ មិនមែនជា ថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំទេ ថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំ គឺថ្ងៃទី១៩ ខែធ្នូ
ឆ្នាំ២០១២ខាងមុខនេះ។ ខ្ញុំពិតជាសប្បាយ ចិត្តខ្លាំងមែនទែន ពេលអ្នកគាំទ្រខ្ញុំ បានធ្វើជូនខ្ញុំនៅថ្ងៃនេះ
...អរគុណ..អរគុណ..!"។

នៅខណៈនោះ កញ្ញា សុខ ពិសី ក៏បានប្រាប់ឲ្យដឹងទៀតថា ខួបកំណើតរបស់នាងនៅឆ្នាំនេះ គឺមិន
ធ្វើធំដំនោះទេពោល គឺគ្រាន់តែជួបជុំគ្នាជា លក្ខណៈគ្រួសារ តែបន្តិចបន្តួចតែប៉ុណ្ណោះ ។ បច្ចុប្បន្ន
កញ្ញា សុខ ពិសី កំពុងតែទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈបទចម្រៀងថ្មី របស់នាង
ដែលមាន ចំណងជើងថា "សង្សារតែឈ្មោះ" បន្ទាប់ពីតារាសម្ដីផ្អែម ដូចស្កររូបនេះ ជូបប្រទះនូវព្យុះ
ព័ត៌មាន រឿងសម្ងំមានផ្ទៃពោះ និងបានទៅប្រសូត្របុត្រ នៅក្នុងប្រទេសសឹង្ហបុរី រួចមក ៕

ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sok pisey birthday entertainment khmer star