ប៉េរូ៖ នាង Delly Madrid មានវ័យប្រហែលជា ៣០ឆ្នាំ គឺជាអ្នករបាំម្នាក់ ដ៏ស្រស់ស្អាត បាន
និយាយថា នាងធ្លាប់សម្ដែងការរាំ និងការបង្ហាញខ្លួននៅឆាកក្នុងទូរទស្សន៍ ជាច្រើនឆ្នាំមក
ហើយ តែនាងមិនដែលទទួលបានបរាជ័យ ដែលស្ទើតែស្លាប់ខ្លួនបែបនេះទេ។
នាងបានបន្ដថា កាលពីថ្ងៃទី ២៨- ២៩ វិច្ឆិកានេះ នាងបានសម្ដែងក្បាច់រាំ ក្នុងកម្មវិធី EL
Grand Show ក្នុងស្រុក ហើយត្រូវបានផ្ទាល់ដោយទូរទស្សន៍ Peruvian ផងនោះ នាងក៏
បានលោតក្បាច់រាំដោយរំលងលើដំបូងឬស្សី ស្រាប់តែពេលសម្ដែង ដំបងឬស្សីនោះក៏បាក់
ធ្លាក់ចុះមកតែម្ដង ដែលបណ្ដាលអោយនាងគ្រេចកយ៉ាងធ្ងន់ធ្ងរ ហើយក៏ត្រូវបានគេបញ្ជូន
ទៅកាន់មន្ទីរពេទ្យភ្លាមៗ។
នេះជាវីដេអូ សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ dailymail