CamNews

ប្លែកៗ 

បុរសជនជាតិឥណ្ឌាម្នាក់ លេបកាំបិត ៤០ផ្លែ ចូលក្នុងពោះ ព្រោះតែឃ្លាន (វីដេអូ)

ក្រុមគ្រូពេទ្យនៅភាគខាងជើងប្រទេសឥណ្ឌា បានវះកាត់ យកកូនកាំបិតចំនួន ៤០ ចេញពីពោះ
របស់មន្ដ្រីនគរបាលម្នាក់ នេះបើតាមទំព័រ Times of India ។


នាយនគរបាលម្នាក់ឈ្មោះ Surjeet Singh អាយុ ៤២ឆ្នាំ ត្រូវចូលមន្ទីរពេទ្យ ព្រោះតែឈឺពោះ មិន
ឃ្លានអាហារ និងអស់កម្លាំង នេះបើតាមសំដីវេជ្ជបណ្ឌិត Jatinder Malhotra អគ្គនាយកនៃមន្ទីរពេទ្យ
Amritsar ។

យោងតាមទំព័រ Times of India ក្រុមគ្រូពេទ្យបានឆ្លុះអេកូក្រពះ និង ក របស់ Surjeet Singh ក៏
ស្រាប់តែឃើញកូនកាំបិតជាច្រើននៅក្នុងក្រពះរបស់អ្នកជម្ងឺនេះ។ ក្រុមគ្រូពេទ្យយល់ថា អ្នកជម្ងឺ
នេះ មានបញ្ហាផ្លូវចិត្ត បណ្ដាលឱ្យលេបកាំបិតចំនួន ៤០ ចូលក្នុងពោះ រយៈពេលពីរខែកន្លងមក
នេះ។

Surjeet Singh ឱ្យដឹងថា ខ្លួនចាប់ផ្ដើមមានទម្លាប់លេបកូនកាំបិត បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍
មួយ ហើយថា គាត់លេបកាំបិត ព្រោះតែឃ្លានវា។ Surjeet Singh ថ្លែងថា “ខ្ញុំបានជួបនឹងគ្រោះ
ថ្នាក់ចរាចរណ៍នៅ Chandigarh ហើយមិនអាចដើរបានដូចធម្មតា។ ខ្ញុំត្រូវអង្គុយមួយកន្លែង ហើយ
ក៏ចាប់ផ្ដើមលេបកាំបិត។ វាគ្រាន់តែឈឺបន្តិចប៉ុណ្ណោះ”។

ក្រុមវេជ្ជបណ្ឌិត ក្នុងនោះមានទាំង Malhotra បានវះកាត់ និងយកកាំបិតចំនួន ៤០ ចេញពីពោះ
របស់អ្នកជម្ងឺ។ វេជ្ជបណ្ឌិត Malhotra ប្រាប់ថា កូនកាំបិតមួយចំនួន ត្រូវច្រេះចាប់។

វេជ្ជបណ្ឌិត Malhotra បានឱ្យដឹងថា ៖ “រយៈពេល ២០ឆ្នាំក្នុងការធ្វើជាគ្រូពេទ្យ នេះគឺជាការវះកាត់
ដ៏គួរឱ្យភ័យខ្លាចបំផុតដែលខ្ញុំធ្លាប់ជួបប្រទះ”។ ក្រុមគ្រូពេទ្យបានប្រាប់ថា នាយនគរបាលខាងលើ
បានរួចផុតពីគ្រោះថ្នាក់ហើយ។

ប្រែសម្រួល ៖ បុត្រា


Tags: ឥណ្ឌា លេបកាំបិត វេជ្ជបណ្ឌិត