នៅក្នុងកិច្ចសម្ភាសមួយនៅលើទំព័រ QQ តារាសំដែងស្រី ដ៏ស្រស់ស្អាត នាង Li Bingbing បាន
បង្ហាញពីភាពជាស្ដ្រីមេផ្ទះដ៏ល្អម្នាក់។ នាងនិយាយថា ៖ "ម្ដាយរបស់ខ្ញុំមានជម្ងឺក្នុងរយៈពេល
យូរ ដូច្នេះ ខ្ញុំបានជំនួសដៃជើងគាត់ មើលថែគ្រួសារទាំងមូល បែបនេះហើយ បានជាគេហៅខ្ញុំ
ថា យាយចាស Li "។
នៅពេលត្រូវបានសាកសួរពីប្រភេទបុរសដែលខ្លួនអាចយកជាគូអនាគត Li Bingbing បាន
ឆ្លើយថា នាងជ្រើសរើសស្វាមី តាមគំនិតឪពុករបស់នាង។ ដូច្នេះ ប្រសិនបុរសណាចង់បាន
Li Bingbing មកធ្វើជាភរិយា គឺត្រូវតែជាបុរសដែលឪពុករបស់ Li Bingbing ចូលចិត្ដ។
បច្ចុប្បន្ន Li Bingbing កំពុងតែប្រឹងប្រែងរក្សាអាជីពរបស់ខ្លួន ប៉ុន្ដែនាងក៏ចាត់ទុកគ្រួសារធំ
របស់នាងជាបញ្ហាចម្បង។ និយាយពីការយកស្វាមី Li Bingbing នៅតែបង្ហាញពីការប្រុង
ប្រយ័ត្ន និងមិនអន្ទះអង្ទែង។ នាងថ្លែងថា នាងត្រូវការគ្រួសារមួយដែលចេះយល់ចិត្តគ្នា និង
អាចរស់នៅជាមួយគ្នាបានយូរអង្វែង។
គួររំលឹកថា ក្រៅពីកំពូលតារាចិនមួយចំនួនដូចជា Zhao Wei , Zhou Xun , Zhang Zhiyi ,
និង Jane Xu (Xu Jinglei)ជាដើម នោះនាង Li Bingbing ក៏ជាកំពូលតារាម្នាក់ដែលបានរួម
ចំណែកក្នុងក្នុងវិស័យសិល្បៈរបស់ចិន ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ QQ/VE