CamNews

ព័ត៌មានជាតិ 

GSK និង Save the Children អំពាវនាវឲ្យពលរដ្ឋកម្ពុជាដែលមានការច្នៃប្រឌិតប្រកួតឈ្នះរង្វាន់១លានដុល្លារ

ក្រុមហ៊ុន GSK និង​អង្គការ Save the Children បាន​ចាប់ផ្ដើម​កម្មវិធីប្រលង​ប្រណាំង​ដើម្បី​រង្វាន់​សម្រាប់​គំនិត​ថែទាំសុខភាព​ជាលើក​ទីបួន ដែលមាន​តម្លៃ ១ លាន​ដុល្លារ សម្រាប់​អ្នកដែលមាន​គំនិត​ច្នៃប្រឌិត​ក្នុងការ​កាត់បន្ថយ​អត្រាស្លាប់​របស់​កុមារ​នៅតាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ និង​គំនិត​ដែលមានសក្តានុពលភាព​សម្រាប់ជួយ​ដល់​កុមារ​បាន​កាន់តែ​ច្រើន។


នៅចន្លោះឆ្នាំ ២០០០ និង​២០១០ មានការរីកចម្រើន​ជាច្រើន ពាក់ព័ន្ធនឹង​ការ​កាត់​បន្ថយ​អត្រាស្លាប់​របស់​កុមារ​ដែលមានអាយុ​ក្រោម ៥ ឆ្នាំ ក្នុងនោះ​អត្រាស្លាប់​របស់​កុមារ​នៅ​រាជធានី​ភ្នំពេញ បាន​កាត់បន្ថយ​អស់​ជិត ពីរភាគបី។1 នៅឆ្នាំនេះ គិតត្រឹម​ថ្ងៃទី ៧ ខែ​កញ្ញា  បណ្ដាអង្គការនានា​នៅក្នុងប្រទេស​កម្ពុជា​អាច​ជ្រើសរើស​យក​វិធីសាស្រ្ត​ថែទាំសុខភាព​ដែលមាន​ការច្នៃប្រឌិត​ ដែលត្រូវ​បាន​យកមក​អនុវត្ត​ សំដៅ​កាត់បន្ថយ​អត្រា​ស្លាប់​ឲ្យបាន​កាន់តែច្រើនថែមទៀត។ គំនិត​ច្នៃប្រឌិត​ទាំងនេះ​ត្រូវ​នាំមកនូវ​ការកែលម្អ​ធំៗ​បន្ថែមទៀត​សម្រាប់​ការរស់រាន​របស់​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ   ​ត្រូវមាន​នីរន្តរភាព ព្រមទាំងអាច​ពង្រីក​ឬ​យក​ទៅអនុវត្ត​នៅ​តំបន់​ផ្សេងទៀតបាន។


រង្វាន់​គឺជា​គំនិត​ផ្ដួចផ្ដើមមួយ​នៃ​ភាពជាដៃគូ​យុទ្ធសាស្រ្ត​របស់ក្រុមហ៊ុន GSK  និងអង្គការ  Save the Children   រយៈពេល ៥ ឆ្នាំ ដែលគ្រោង​នឹង​ប្រើ​ជំនាញនិង​បទពិសោធន៍​​របស់​ស្ថាប័ន​ទាំងពីរនេះ​ដើម្បី​ជួយ​សង្រ្គោះជីវិត​កុមារ​មួយ​លាន​នាក់។ តាំងពីឆ្នាំ ២០១៣ មក  វិធីសាស្រ្ត​ច្នៃថ្មីៗ​ជាច្រើន​ តាំងពីរ​ប្រព័ន្ធកត់ត្រា​ការចាក់​ថ្នាំបង្ការ​ដោយ​មិនប្រើក្រដាស រហូត​ដល់​កញ្ចប់ព្យាបាល​ជំងឺ​រាគរូស​ដែលមាន​តម្លៃថោក ត្រូវ​បាន​ទទួលស្គាល់​តាមរយៈ​កម្មវិធីពាន​រង្វាន់។ នៅឆ្នាំនេះ វិធីសាស្រ្ត​ទទួលស្គាល់​ដែលបាន​ជួយ​កាត់បន្ថយ​ការស្លាប់​របស់​កុមារ នឹង​យកចិត្តទុកដាក់​ជាពិសេសស​ចំពោះគំនិត​ច្នៃប្រឌិត​ដែល​ផ្ដោត​លើ​ការជួយ​ដល់​កុមារ​នៅ​តំបន់​ដាច់​ស្រយាល​បំផុត។​

Vi Nguyen Thi Tuong ដែល​ជា​ប្រធាន​ គ្រប់គ្រងទូទៅនៃ​ក្រុមហ៊ុន GSK កម្ពុជាបាន​បន្ថែម​ទៀតថា​៖​ “​ពាក់ព័ន្ធនឹងការជួយកុមារ​កម្ពុជាងាយ​រងគ្រោះបំផុតប្រកបដោយ​គុណភាព​ គ្មាន​អង្គការ​ណាមួយ​អាចមានដំណោះស្រាយ​គ្រប់បែបយ៉ាង​ទេ។ ដូច្នេះ​យើង​តែងតែ​ស្វែង​រក​គំនិត​ថ្មីនិង​ប្លែក​ផ្សេង​រួមបញ្ចូលគ្នា។ រង្វាន់​របស់​យើង​​ សម្គាលល់​ឃើញ​ថា​ដំណោះ​ស្រាយ​មួយ​ចំនួន​ដែល​ល្អ​បំផុត​ចំពោះ​បញ្ហា​ប្រឈម​នៃការ​អភិវឌ្ឍបណ្ដាល​មក​ពី​មនុស្ស​ដែល​រស់នៅ​ជាមួយ​បញ្ហា​ប្រឈម​ទាំង​នោះ។​ ស្ថាន​ភាព​លំបាក​អាច​ជំរុញឱ្យមានគំនិត​ច្នៃប្រឌិត ដោយ​បង្កើត​បាន​ជា​ដំណោះ​ស្រាយដែល​ពាក់ព័ន្ធ​ និងអនុវត្ត​បាន។​ ប្រសិន​បើ​គំនិត​ដ៏​ល្អ​នេះអាច​ចែក​រំលែក​ទូ​ទាំង​ប្រទេស និង​ទ្វីបបាន ឥទ្ធិពល​ប្រហែលជា​ជ្រាវ​ជ្រៅ។” ​

ដោយ​គូស​បញ្ជាក់​ពី​ចំណុច​សំខាន់​នៃ​រង្វាន់​ឆ្នាំ​នេះ Ali Forder ដែល​ជា​នាយក​កម្មវិធី គោល​នយោបាយ និង​គុណភាព​នៅ​អង្គការ​ Save the Children បាន​និយាយ​ថា៖ “មាន​ការ​រីកចំរើន​ដ៏គួឱ្យ​ភ្ញាក់​ផ្អើល​ក្នុង​ប៉ុន្មានឆ្នាំ​ថ្មី​នេះក្នុង​ការ​កាត់បន្ថយ​ចំនួន​ក្មេង​ស្លាប់​ដែល​មាន​អាយុ​ក្រោមប្រាំ​ឆ្នាំ។ ថ្វី​បើ​មាន​ការ​រីក​ចំរើន ក៏នៅតែមាន​ក្មេង​ច្រើន​ជាង​ប្រាំ​លាន​នាក់​ស្លាប់រៀង​រាល់​ឆ្នាំ​ ហើយ​ក្មេង​រាប់​លាន​នាក់ត្រូវ​បាន​គេ​បោះបង់​ចោលដោយ​សារ​តែ​ យែនឌ័រ ភាពក្រី​ក្រ ឬជាតិសាសន៍របស់​ពួកគេ ពីព្រោះ​តែ​ពួកគេ​រស់នៅ​ក្នុងតំបន់​ដាច់​ស្រយាល ឬកន្លែង​ចាក់​សំរាមជាយ​ក្រុង ឬពីព្រោះ​តែ​ពួកគេ​មាន​ជម្លោះ។ យើង​ចង់​ស្វែង​រក​ និង​រក​វិធី​ដែល​អាច​ទៅ​ជួប​ក្មេង​ៗ​ទាំង​អស់​នោះបាន។”

គណៈវិនិច្ឆ័យដែលមាន​អ្នកជំនាញ​មក​ពី​វិស័យ​សុខភាពសាធារណៈ វិទ្យាសាស្ត្រ និង​ផ្នែក​សិក្សា​ស្រាវ​ជ្រាវ នឹង​ផ្ដល់​រង្វាន់ទាំង​អស់ ឬ​មួយ​ផ្នែក​នៃ​មូលនិធិដល់គំនិត​ច្នៃប្រឌិត​ផ្នែក​ថែទាំ​សុខភាពដែល​ល្អ​បំផុត​មួយ​ ឬច្រើន។ ព័ត៌មាន​លម្អិតបន្ថែមស្ដីពី​ដំណើរ​ការ​វាយតម្លៃនិង​លក្ខណៈ​វិនិច្ឆ័យ​អាច​រកបាន​នៅគេហទំព័រ៖    www.healthcareinnovationaward.org 

ការ​ចូល​រួមបិទនៅ​ថ្ងៃ​ទី ៧ ខែកញ្ញា ឆ្នាំ​ ២០១៦ នៅម៉ោង ១១: ៥៩ នាទី​ល្ងាច (GMT)។ ប្រកាស​ជ័យលាភីនៅ​ខែឆ្នូ៕


Tags: social news local news