CamNews

តារា 

លោក Ryan Leslie ត្រូវគេប្ដឹងទាមទារ ១ លានដុល្លា

កាលពីឆ្នាំ ២០១០ កន្លងមកនេះថៅកែផលិតកម្មថតចម្រៀង និងជាអ្នករៀនចប់ពីសាលា Harvard គឺ
លោក Ryan Leslie បានបាត់កុំព្យូទ័រ យួរដៃរបស់លោកនៅប្រទេសអាឡឺម៉ង់ ដោយក្នុងនោះមានរួម
ជាមួយ តន្រ្តីមានតម្លៃ និងទិន្នន័យមានតម្លៃផ្សេងៗទៀត។

ក្រោយពេលដែលបានបាត់លោកបានប្រកាសថានរណាដែលអាចយកកុំព្យូទ័រ របស់លោកមកជូន
លោកវិញដោយគ្មានការបាត់បង់ទិន្នន័យនោះ លោកនឹងជូនជាសគុណ ២ ម៉ឺនដុល្លាសហរដ្ឋអាមេរិក
ប៉ុន្តែដោយសារតែមិនមាននរណាចាប់អារម្មណ៍ ឬរកមើលឃើញក៏ថាបានទើបកាលពីពេលថ្មីៗនេះ
លោកបានប្រកាសសារជាថ្មីថាលោកនឹងជូនជាសាគុណ ១ លានដុល្លាដល់ជនណាដែលអាចយក
កុំព្យូទ័រ មកជូនលោកវិញ។ តែការពិតវាបាននាំសំណាងអាក្រក់ទៅវិញទេ។

កាលពីពេលថ្មីៗនេះមានបុរសចំណាស់ម្នាក់ឈ្មោះ Armin Augstein បាននាំយកកុំព្យូទ័រ យួរដៃរបស់
Ryan មកជូនវិញដោយទាមទារប្រាក់ ១ លានដុល្លា ចៃដន្យលោកមិនបានទទួល ១ លានដុល្លាដូច
Ryan បានសន្យានោះទេ ហើយលោក Armin កំពុងតែរៀបចំពាក្យបណ្ដឹងប្ដឹងលោក Ryan ដោយគាត់
បានប្រាប់ថានឹងប្ដឹង Ryan Leslie អោយបះជើងម្ដង៕

ដោយ៖ ម៉ូកា
ប្រភពពី៖ globalgrind


Tags: ryan leslie star usa entertainment