ព័ត៌មានអន្តរជាតិ ៖ បើតាមសេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា សម្លេងឆ្នោត ប្រជាប្រិយភាព ឬ The Popular Vote របស់ លោកស្រី Hillary Clinton បាននាំមុខ លោក Donald Trump ដល់ទៅ ២លានសម្លេង ក្រោយការរាប់សន្លឹកឆ្នោត ប្រជាប្រិយភាព ពីការបោះ ឆ្នោតរើសប្រធានាធិបតីសហរដ្ឋ អាមេរិក កាលពីពេលថ្មីៗនេះ ។
តែទោះបីជា លោកលោកស្រី Hillary Clinton បាននាំមុខ លោក Donald Trump ដល់ទៅ ២លានសម្លេង នៃសម្លេងឆ្នោត ប្រជាប្រិយភាពយ៉ាងណាក៏ដោយចុះ ក៏ដលោក Donald Trump ដែលជា បេក្ខភាពមកពីគណបក្ស សាធារណរដ្ឋ ទទួលជ័យជំនះឈ្នះឆ្នោតជាប្រធានាធិបតី សហរដ្ឋអាមេរិក ដដែល ក្រោយរូបលោក យកជ័យជំនះលើសម្លេងឆ្នោត ប្រតិភូ (ប្រតិភូ ២៧០ ដើម្បីឈ្នះ ឬ 270 To Win ) ហើយ លោក Donald Trump នឹងចូលកាន់តំណែងជាប្រធានាធិបតី សហរដ្ឋអាមេរិក ថ្មី នៅ អំឡុងខែ មករា ឆ្នាំ ២០១៧ ខាងមុខនេះហើយ ។
រយៈពេល ២សប្តាហ៍ក្រោយពីលោក Donald Trump ឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិក សន្លឹកឆ្នោត ប្រជាប្រិយភាព ឬ The Popular Votes នៅតែរាប់បន្តខណៈមកដល់បច្ចុប្បន្នភាពបើតាមរបាយការណ៍ បញ្ជាក់ឲ្យដឹងថា សម្លេងឆ្នោត ប្រជាប្រិយភាព ឬ The Popular Votes លោកស្រី Clinton នាំមុខ Trump ដល់ទៅ ២លានសម្លេង ពោល លោកស្រី Clinton ទទួលបាន ៦៤,២លានសម្លេង ខណៈ លោក Trump ទទួលបានត្រឹមតែ ៦២,២ សម្លេងតែប៉ុណ្ណោះ។ បើតាមរបាយការណ៍ បញ្ជាក់ឲ្យដឹងថា នេះគឺជាលើកទី ៥ ហើយ នៅក្នុងប្រវត្តិសាស្រ្តបោះឆ្នោត រើសប្រធានាធិបតី សហរដ្ឋអាមេរិក ដែល បេក្ខភាព ឈ្នះសម្លេងឆ្នោតប្រជាប្រិយភាពច្រើន តែបែរជាចាញ់ការបោះឆ្នោតទៅវិញ ព្រោះតែ សម្លេងឆ្នោតប្រតិភូ ២៧០ ដើម្បីឈ្នះ ឬ 270 To Win ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី