(អូស្ត្រាលី)៖ ហេតុការណ៍ដ៏តក់ស្លុតមួយ បានកើតឡើងលើក្មេងប្រុស អាយុ៧ឆ្នាំម្នាក់រស់នៅ ទឹកដីអូស្ត្រាលី គឺមានសត្វឥន្ទី្រយ៍ដ៏ធំមួយក្បាល បានហើរមកកញ្ឆក់យកក្មេងប្រុស ចេញទៅឆ្ងាយ ខណៈក្មេងប្រុសកំពុងដើរលេង ជាមួយក្រុមគ្រូសារ ប៉ុន្តែជាអកុសលឥន្ទ្រីយ៍នោះ ក៏បានពាំនាំយកក្មេងចូលព្រៃបាត់ទៅហើយ ធ្វើឲ្យមនុស្សជាច្រើនដែលឃើញរន្ធត់ចិត្ត មិនស្ទើរឡើយ។
ហេតុការណ៍នេះកើតឡើង នៅឯសួនច្បារ Alice Springs Desert ស្ថិតនៅ Flynn តែមិនបានប៉ុន្មានផង ក្មេងប្រុសក៏គ្រប់គ្រងខ្លួនឯងឲ្យគេចចេញពីក្រញ៉ាំឥន្ទី្រយ៍បាន ទោះជារងរបួសចេញឈាម លើដៃជើង និងផ្ទៃមុខក៏ដោយ។ មន្ត្រីថែរក្សាសួនច្បារ កំពុងស៊ើបអង្កេតលើករណីនេះ ចង់ដឹង ថា សត្វឥន្ទី្រយ៍ដ៏កម្រនេះ ហើរចេញពីណាទើបវាហ៊ាន មកយាយីមនុស្សបានបែបនេះ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង