បង្ហាញខ្លួននៅក្រុងបាងកក ប្រទេសថៃក្នុងពេលថ្មីៗនេះ ដើម្បីត្រៀមសម្រាប់សំដែង Lady Gaga
បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងនៅប្រទេសនេះ ដោយសារតែភាពស្និទ្ធស្នាលរបស់នាង។
ប៉ុន្ដែសម្លៀកបំពាក់របស់នាង ក៏ធ្វើអោយមនុស្សជាច្រើនត្រូវគ្រវីក្បាល។
ក្នុងសម្លៀកបំពាក់ រ៉ូបវែង ពណ៌ខ្មៅ ធ្វើពីកៅស៊ូទាំងស្រុង និងរឹបរាងរហូតដល់ម្រាមដៃបែបនេះនឹង
ធ្វើអោយ Lady Gaga បែកញើសមិនខាន ពិសេសនៅក្នុងប្រទេសដែលកំពុងមានធាតុអាកាសក្ដៅ
ដូចប្រទេសថៃនេះ។
ការប្រគំតន្ដ្រីរបស់ Lady Gaga នៅប្រទេសថៃនឹងត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី ២៥ឧសភា នៅឯ
ពហុកីឡាដ្ឋាន Rajamangala(បាងកក) ជាកន្លែងដែលអាចផ្ទុកមនុស្សបាន ៥០.០០០នាក់។
ចំណែកតម្លៃសំបុតគឺចាប់ពី ៤.៥០០baht ដល់ ៧.០០០baht (ប្រហែលពី ១៤០ដុល្លារ ទៅ ២៣០
ដុល្លារ )។
ការសំដែងនៅក្នុងប្រទេសថៃ គឺស្ថិតក្នុងដំណើរសំដែងជុំវិញអាស៊ីដែលចាប់ផ្ដើមពីថ្ងៃទី ២៧មេសា
ដល់ថ្ងៃទី ៣មិថុនា។ ប្រទេសដែលនាងត្រូវទៅសំដែង មានដូចជា កូរ៉េខាងត្បូង ហុងកុង ជប៉ុន
តៃវ៉ាន់ ហ្វីលីពីន សឹង្ហបុរី ថៃ និងឥណ្ដូនេស៊ី។
សូមទស្សនារូបភាពដូចខាងក្រោម ៖
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing