CamNews

រថយន្ត 

Audi ក្រហម 35គ្រឿងតំរៀបជួរគ្នាដង្ហែរកូនក្រមុំក្នុង ប្រទេសចិន

កាលពីម្សិលម៉ិញ(10 កក្កដា) នៅលើដងវិថី Chang An នៃទីក្រុងប៉េកាំង ប្រទេសចិន មាន
ក្បួនដង្ហែរកូនក្រមុំរបស់មហាសេដ្ឋីម្នាក់ បានធ្វើអោយមានការភ្ញាក់ផ្អើលដល់មនុស្សទូទៅ
នៅតាមដងវិថី ដោយក្បូនដង្ហែរនោះគឺមានវត្តមានរថយន្ត Audi ពណ៌ក្រហមសុទ្ធដូចៗគ្នា
ចំនួន 35 គ្រឿងចូលរួមដង្ហែរ ។

តាមប្រភពពី BBS បានអោយដឹងថា ការចូលរួមពីក្រុមរថយន្តនេះគឺជាកាដូអាពាហ៍ពិពាហ៍
នៃសមាជិកក្នុងក្រុម Audi A4 ផ្ញើជូនចំពោះកូនកំលោះ កូនក្រមុំ ។ មានសមាជិកម្នាក់ដែល
ជាអ្នកទទួលភារៈកិច្ចប្រមូលរថយន្តទាំង 35​គ្រឿងអោយដឹងថា ម្ចាស់របស់រថយន្តទាំង
នេះបានស្ម័គ្រចិត្តចូលរួមនិងបង្ហាញនៅក្នុងថ្ងៃដ៏ពិសេសនិងសប្បាយនេះ ។ ជាធម្មតាដើម្បី
ប្រមូលបានរថយន្តទំនើប និង ច្រើនបែបនេះគឺត្រូវចំណាយប្រាក់មិនតិចឡើយ ។ ក្រៅពី
រថយន្ត Audi A4 ក៏មានរថយន្តទំនើបផ្សេងៗមួយចំនួនមានវត្តមានក្នុងនោះដែរ ដូចជា
រថយន្ត​ Mercedes-Benz ហើយនិង BMW ផងដែរ។

ម៉ោង 9ព្រឹករថយន្តកូនកំលោះកូនក្រមុំ និងក្រុមរថយន្តទាំងនោះបានធ្វើដំនើរតាមដងវិថី
Chang An ដែលក្បួនដង្ហែរនោះបានទាក់ទាញចំណាប់អារម្មណ៍អ្នកធ្វើដំណើរជាខ្លាំង ។
ប៉ូលីសក្រុងប៉េកាំងបានអោយដឹងដែរថា ដោយសារតែនេះជាករណីពិសេស នោះរថយន្ត
ទាំងនេះនឹងមិនត្រូវបានធ្វើការផាកពិន័យអ្វីឡើយក្នុងករណីដែលធ្វើអោយមានការកកស្ទះ
ចរាចរណ៍ ។ តែសម្ថកិច្ចក៏បានធ្វើការសំណូមពរអោយពួកគេធ្វើដំនើរត្រូវទៅតាមទិស
សញ្ញា និង គោរពច្បាប់ចរាចរណ៍អោយបានល្អផងដែរដើម្បីចៀសវាងការកកស្ទះដំណើរ ។
ប្រភពពីតំបន់នោះក៏បានអោយដឹងដែរថា ក្បូនដង្ហែរនេះមិនបានធ្វើអោយមានការកកស្ទះ
អ្វីឡើយដោយសារតែក្រុមរថយន្តទាំងនោះបានជ្រើសរើសយកពេលស្ងាត់ដើម្បីប្រារព្ធពីធី
ដង្ហែរនេះ និងម្យ៉ាងទៀតម្ចាស់រថយន្តទាំងនោះក៏បានធ្វើការហ្វឹកហាត់ទុកជាមុនរួចមក
ហើយដែរ ៕
ដោយ៖ យ៉ាវីន

Tags: