តារាបរទេស ៖ បើតាមការអោយដឹងពីអត្ថបទ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌ចិន
អោយដឹងថា តារាសម្តែងល្បីឈ្មោះគឺលោក Nicholas Tse នឹងលោក Lau Ching Wan ស្ទើរតែឆេះ
ខ្លោចខ្លួននៅក្នុងការឈុតសម្តែងខ្សែភាពយន្តរបស់ Hong Kong ។
គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តដែលប្រកបទៅដោយផ្ទាំងទស្សនីយភាពគ្រោះថ្នាក់ច្រើននោះ
នឹងត្រូវបានចេញផ្សាយនៅថ្ងៃទី ១៣ ខែតុលាខាងមុននេះ ដែលត្រូវបានគេស្គាល់ថាមានចំណង
ជើង "The Bullet Vanishes" ។
លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមផងដែរថា រឿងបាញ់
ប្រហារមួយនេះ ត្រូវបានចូលរួមសម្តែងដោយតារាកំពូលៗរួមមានដូចជា លោក Nicholas Tse នឹង
លោក Lau Ching Wan ជាដើម ដែលស្តិតនៅក្រោមការដឹកនាំថត ពីសំណាក់ផលិតករ Derek Ye
Tung Sing ក៏ដូចជាអ្នកដឹកនាំសម្តែង Derek Yee Tung Sing ។
គួររំឮកផងដែរថា បើយោងតាមសម្តីតារាសម្តែងគឺលោក Nicholas Tse នឹង លោក Lau Ching
Wan ដើរតួជាកំពូលអ្នកស៊ើបអង្កេតឆ្លាតវៃ ក៏ដូចជាក្លាហាននៅក្នុងមួយនេះ បានបញ្ជាក់អោយដឹង
ផងដែរថា រឿងនេះពោរពេញទៅដោយផ្ទាំងទស្សនីយភាពគ្រោះថ្នាក់ ក៏ដូចជារន្ធត់ ដែលមាន
ពេលមួយនោះ ពួកយើងស្ទើរតែឆេះខ្លោចខ្លួនដោយសារតែជួយក្មេងស្រីមា្នក់ ចេញពីកណ្តាប់ដៃ
ពួកឧក្រិដ្ឋជន ហើយអ្វីរិតតែអស្ចារ្យនោះគឺថា វាគឺជារឿងមួយដ៏ល្អបំផុតនាចុងឆ្នាំនេះក្នុងការបំរើចំ
ណីចក្ខុរបស់ទស្សនិកជនទាំងអស់គ្នា៕
ដោយ ៖ រិទ្ធី
ប្រភព ៖ asian