Disney បានបញ្ចេញវីដេអូ Trailer អស់ ២ រួចមកហើយ ជាមួយនិងរឿង Maleficent ដែលជារឿង ថតសារដើម ពីគំនូរជីវចល “ Sleeping Beauty “ កាលពីឆ្នាំ ១៩៥៩ ។ មេធ្មប់ ដ៏អស្ចារ្យ Maleficent ត្រូវបាន សំដែងដោយ Angelina Jolie ។
Trailer នីមួយៗ បានបង្ហាញពី សាច់រឿងមួយផ្នែកៗ ហើយវីដេអូ Trailer ទី ៣ នេះកាន់តែ ផ្តោត លើ មេធ្មប់ Maleficent កាន់តែខ្លាំង ជាងមុនទៀត ។ អ្វីដែល ទាក់ទាញ ការចាប់អារម្មណ៍ ខ្លាំង ជាងគេនោះគឺ Maleficent មានស្លាប់ខ្មៅ ដ៏ធំដែល អាចធ្វើអោយនាង ហោះហើរបាន ហើយ ជំនួយក្នុង ការធ្វើសឹក សង្គ្រាម របស់នាងទៀតផង ។ ទស្សនិកជន អាចទស្សនា វីដេអូនេះ នៅ ខាងក្រោម ៖
Maleficent នឹងស្វាគមន៍ ទស្សនិកជន នៅក្នុងកំឡុងខែ ឧសភា និង មិថុនា ខាងមុខនេះហើយ ដូចនេះ កុំភ្លេចចូលរួម ទស្សនា Angelina Jolie ជាមេធ្មប់និង កូនស្រី Vivien ជាព្រះនាងតូច ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube