CamNews

យល់ដឹង 

តើ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​អាច​ការពារ​បាន​ដែរ​ឬទេ​?

អ្នក​ច្បាស់​ជា​ខ្លាច​ហើយ​ នៅ​ពេល​ដែល​និយាយ​ដល់​ការ​ដាច់​សរសៃឈាម​នៅ​ក្នុង​ខួរក្បាល​
ដែល​ភាសា​ អង់គ្លេស​ហៅ​ថា​stroke​។​ពិតមែន​ថា​មនុស្ស​គ្រប់​គ្នា​មិន​ចង់អោយ​ជំងឺ​នេះ​ មក
​បៀតបៀន​ខ្លួន​ឬ​ក៏​សមាជិកគ្រួសារ​ឡើយ​ ពីព្រោះ​តែ​វា​មាន​ល​ទ្ឋ​ភាព​ច្រើន​នឹង​ធ្វើ​អោយ​ស្លាប់
​ឬ​ក៏​ពិការ​ភាព​​។​

ដូ្ចចនេះ​តើ​យើង​មាន​វិធី​នឹង​ចៀសវាង​គ្រោះថ្នាក់​ដាច់​សរសៃឈាម​ក្នុង​ ខួរក្បាល​ដែរ​ទេ​?​ពិត
ប្រាកដ​ណាស់​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ ភាគច្រើន​គេ​អាច​ការពារ​បាន​។​តាម​ពិត​
ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ នឹង​មិន​មាននៅ​ក្នុង​ជំនាន់​នេះ​ទេ​ប្រសិនបើ​បើ​មនុស្ស​
ចាប់ផ្តើម​អនុវត្ត​ តាម​គោលការណ៍​រស់នៅ​ប្រកបដោយ​សុខភាព​នោះ​។​
ការ​អនុវត្តន៍​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ​ត្រូវ​បាន​គេ​ដឹង​រួច​ទៅ​ហើយ​ សព្វ​ថ្ងៃនេះ​។​
របៀប​រស់នៅ​ទាំងនេះ​រាប់​បញ្ចូល​ការ​រស់នៅ​ដូច​ខាងក្រោម​៖
​-​កុំ​ពិសារ​បារីៈ​ គេ​បានដឹង​ថា​ការ​ជក់បារី​ក៏​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​ស្លាប់​ដោយ​ការ​
ជក់បារី​ដែរ​។​មាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ម្នាក់​ក្នុង​ចំណោម​ ៦០០​នាក់​ស្លាប់​ដោយ
​ទាក់ទង​ផ្ទាល់​ជាមួយនឹង​ការ​ប្រើប្រាស់​ថ្នាំជក់​។​
​-​សូម​ពិនិត្យ​សម្ពាធ​ឈាម​ឱ្យ​បាន​ទៀងទាត់ៈ​ជំងឺលើសឈាម​គ្មាន​រោគ​សញ្ញា​ទេ ​ហើយ
​វា​អាច​លបចូល​មក​ជិត​យើង​ដោយ​មិន​ឱ្យ​ដឹងខ្លួន​។​សូម​ចង​ចាំ​ថា​អត្រា​ លើសឈាម​បង្កើន
​គ្រោះថ្នាក់​ដោយ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ខ្លាំង​ ណាស់​។​
​-​រៀន​ប្រើប្រាស់​អំបិល​ឱ្យ​បាន​តិច​បំផុតៈ​នៅ​តំបន់​ដែល​គេ​ទទួលទាន​អំបិល ​តិច​ នៅ​លើ​
ពិភពលោក​នេះ​ជំងឺលើសឈាម​ប្រក​ដ​ជា​មិន​មាន​ឡើយ​។​នៅ​ប្រទេស​ជប៉ុន​ជា​កន្លែង ​ដែល
​គេ​ប្រ​អំបិល​ច្រើន​។​ជំងឺលើសឈាម​ជា​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ស្លាប់​ មនុស្ស​យ៉ាងច្រើន
​នៅ​ប្រទេស​មួយ​នេះ​។​
​-​ធ្វើ​ឱ្យ​មាន​ទំងន់​ធម្មតាៈ​ការ​ធាត់​បណ្តាល​ឱ្យ​មា​ការ​ក្រិន​សរសៃឈាម​ និង​ជំងឺ​ទឹកនោម
ផ្អែម​ភាគច្រើន​។​សូម​ទទួលទាន​អាហារ​ដែល​មាន​ខ្លាញ់​កូ​លេ​ ស្តេ​រ៉ូ​ល​តិច​និង​មាន​ជាតិ​
សរសៃ​ច្រើន​។​ការ​រក្សា​ការ​ទទួលទាន​ខ្លាញ់​ តិច​ជាង​២០%​នៃ​កាឡូរី​ប្រចាំ​ថ្ងៃ​ត្រូវ​បាន​គេ​
បង្ហាញ​ថា​ជា​ការ​ការពារ​ មិន​អោយ​មានការ​ក្រិន​សរសៃឈាម​។​
​-​សូម​ហាត់ប្រាណ​អោយ​បាន​ទៀងទាត់ៈ​ ការ​ហាត់ប្រាណ​អាច​ជួយ​អ្នក​អោយ​រួច​ផុត​ពី​
ការ​ធាត់​លើស​ទម្ងន់​ ជំងឺ​ទឹកនោមផ្អែម​និង​លើសឈាម​។​ចូរ​ចាប់ផ្តើម​ហាត់ប្រាណ​ពី​ពេល​
នេះ​ទៅ​ បើសិនជា​អ្នក​ស្រលាញ់​ជីវិត​របស់​អ្នក​។​វា​មិន​មាន​អ្វី​លំបាក​ទេ​។​អ្នក​ អាច​ដើរ​ រត់
​ឬ​ក៏​ហែល​ទឹក​។​ចូរ​ជ្រើសរើស​ចលនា​រាង​កាយ​ណាមួយ​ដែល​អ្នក​ចូល​ចិត្ត​៕
(ដកស្រង់ពី health.com.kh)

Tags: