CamNews

តារា 

ទៅមើលគូរស្នេហ៍ហូលីវូដ ដែលរកប្រាក់ចំណូលបានច្រើនជាងគេ ទាំង ៥ គូ

ថ្មីៗនេះទស្សនាវដ្ដី Forbes ដែលជាទស្សនាវដ្ដីជំនាញក្នុងការ ស្រង់ទិន្នន័យរបស់តារាអំពី
ទ្រព្យសម្បតិនិងប្រាក់ចំណូលនោះ ថ្ងៃនេះបានបញ្ចេញលំដាប់ថ្នាក់ គូស្នេហ៍ជាតារាដែល
មានប្រាក់ចំណូលច្រើនជាងគេដែលគិតចាប់ពីខែ មិថុនា ២០១២ ដល់ខែមិថុនា ២០១៣ ។
អញ្ចឹង Camnews សុំអញ្ជើញទស្សនិកជន ចូលរួមទស្សនាទាំងអស់គ្នា ៖


-Beyonce និង Jay-Z រកប្រាក់ចំណូលបានរហូតដល់ ៩៥ លានដុល្លារ ។ ទាំង ២ នាក់នេះ
ទទួលបានចំណូលដោយសារ ការលក់អាល់ប៊ុម និងសំបុត្រ Concert ជាដើមដែលអាចធ្វើ
រួមបញ្ចូលជាមួយការច្នៃម៉ូតសំលៀកបំពាក់ និងទឹកអប់ ។

5 couples most money for Hollywood last year 1

-Gisele Bundchen និង Tom Brady រកប្រាក់ចំណូលបានដល់ទៅ ៨០​លានដុល្លារ ។ ដៃគូ
ស្នេហានេះទទួលបានប្រាក់ចំណូលពីការបង្ហាញម៉ូត ច្រើនជាងគេ ។

5 couples make the most money in Hollywood last 2

-Brad Pitt និង Angelina Jolie រក់ប្រាក់ចំណូលបាន ៥០ លានដុល្លារ ។ ដូចដែលទស្សនិកជន
ធ្លាប់បានដឹងហើយ Brad Pitt ទើបតែបញ្ចប់ការសំដែងរឿង World War Z ចំណែក Angelina
Jolie វិញកំពុងតែសំដែងរឿង Maleficent ។

5 couples make the most money in Hollywood last 3

-Mila Kunis និង Ashton Kutcher រកប្រាក់ចំណូលបាន ៣៥ លានដុល្លារ ។ ប្រាក់ចំណូលទាំង
នោះបានមកពីរឿងភាគ Two And A Half Man ហើយនិងរឿង Oz The Great and Powerful ។

5 couples make the most money in Hollywood last 4

-Kim Kardashian និង Kanye West រកប្រាក់ចំណូលបាន ៣០ លានដុល្លារ ។ ៣០ លានដុល្លារ
ទាំងនោះបានមកពីការលក់អាល់ប៊ុម និងការសំដែងរបស់ Kanye West និងការបង្ហាញម៉ូតរបស់
Kim Kardashian ។

5 couples make the most money in Hollywood last 5



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood singer actor actress model