CamNews

តារា 

រូបភាពដ៏មានសុភមង្គល របស់​គ្រួសារ Beyoncé ក្នុង​ថ្ងៃ​រៀប​ការ​បង​ស្រី

អាមេរិក៖ រូបភាពគ្រួសារ របស់តារាចម្រៀង ដ៏ល្បីល្បាញ Beyoncé ត្រូវបានបង្ហាញ បន្ទាប់ពីពិធីមង្គលការ របស់បង ស្រីនាង ដែលមើលទៅ ពិតជាផ្អែមល្ហែមណាស់ ។

ព័ត៌មានពីTMZ បានឲ្យដឹង នៅថ្ងៃទី២៥ខែមេសា ឆ្នាំ២០១៥នេះថា រូបភាពដ៏មានសុភមង្គល ក្នុងមង្គលការ របស់បងស្រីតារាចម្រៀង Beyoncé ជាអ្នកឆ្នៃម៉ូដ វ័យ៦១ឆ្នាំTina Knowles ត្រូវបានបង្ហាញបន្ទាប់ពីអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី១២ ខែមេសា កន្លងទៅ ដោយមើលទៅគ្រួសារ របស់នាងពិតជា រីករាយខ្លាំងណាស់ ដែលស្រីទាំងអស់ ក្នុងពិធីនោះស្លៀកឈុតពណ៌ស និងលាបក្រេមពណ៌ក្រហម ស្រស់បំព្រង ។

ក្នុងអាពាហ៍ពិពាហ៍ នៅឆ្នេរ Newport រដ្ឋ California ជាមួយឈុតកូនក្រមុំ Tina Knowles វ័យ៦១ឆ្នាំ ដែលបានលែងលះប្តីកាលពីឆ្នាំ២០១១ បាននិយាយប្រាប់ ទស្សនាវដ្តី People ថា « ជារឿងអស្ចារ្យខ្លាំងណាស់ សម្រាប់ខ្ញុំ ក្នុងឈុតកូនក្រមុំនេះ ខ្ញុំរីករាយណាស់ ពេលបានឃើញស្វាមី standin និងក្រុមគ្រួសារបស់ខ្ញុំ អ្នកទាំងអស់គ្នា អាចមានស្នេហា អាយុច្រើន មិនមែនជាបញ្ហាទេ » ។

នៅថ្ងៃនេះដែរ តារាចម្រៀងវ័យ៣៣ ឆ្នាំ Beyoncé នៅក្នុងគេហទំព័ររបស់នាង ក្នុងពិធីមង្គលការ ដ៏រីករាយនេះ ។
ទស្សនារូបភាពជាមួយ ទំព័រ កំសាន្តយើងខ្ញុំទាំងអស់គ្នា ទាំងអស់គ្នា !


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news Hollywood Beyonce