(ភ្នំពេញ)៖ តារាសម្តែងប្រុសលោក គន់ រៀមរតនៈ ថ្មីៗនេះ បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រនិយមលេងបណ្តាញ សង្គមហ្វេសប៊ុកជាច្រើន បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីលេចធ្លាយរូបថតអាក្រាតកាយ របស់លោកពាសពេញបណ្តាញសង្គមយក្ស ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលបន្ត ចែករំលែកពីមួយទៅមួយ។
រូបថតរបស់តារាប្រុស ដែលឆក់ប្រជាប្រិយភាពល្បីល្បាញ តាមរយៈតួសម្តែងជាមនុស្សភេទទី៣ លោក គន់ រៀមរតនៈ បានបង្ហាញវត្តមាន ជាមួយរូបរាងអាក្រាតកាយស្ទើរទាំងស្រុង គ្រាន់តែបិទបាំងកន្លែងសំខាន់ប៉ុណ្ណោះ ។ ប៉ុន្តែគេមិនបានដឹង ពីចេតនានៃការបង្ហោះរូបភាពនេះ ដើម្បីគោលបំណងអ្វីឡើយ។ ម្យ៉ាងទៀតគេពុំទាន់ដឹងទេថា វាជាចេតនារបស់ខ្លួនលោកផ្ទាល់ ឬជាការបង្កើតAcount ហ្វេសប៊ុកក្លែងបន្លំ រួចកាត់ត ភ្ជាប់ពីសំណាក់ក្រុមមនុស្សខិលខូច ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ ឬយ៉ាងណាទេ។
ជាមួយគ្នានឹងការបង្ហោះរូបបែបនេះ លោក គន់ រៀមរតនៈ ក៏បានសរសេរថា «មិនសប្បាយចិត្តសោះ សុំដេកមុនហើយក្រែងបានរំងាប់អារម្មណ៍ខ្លះ មានរូប មានទុក្ខ ដរាបណាក្តីប្រាថ្នា នៅតែមានសេចក្តីសុខផ្លូវចិត្ត នៅតែមិនអាចកើតមានឡើង មិនខ្វល់សំដីអ្នកដទៃ សំខាន់ទទួលស្គាល់ខ្លួនឯង ជាអ្វីអោយយបានច្បាស់ សេចក្តីសុខផ្លូវចិត្តហ្នឹង អាចកើតមានឡើងសម្រាប់ជីវិតខ្លួនឯង »។ KhmerTALKING មិនអាចសុំការបកស្រាយពីលោក គន់ រៀមរតនៈ បានទេ នៅព្រឹកថ្ងៃទី០៤ខែមករានេះ។
កន្លងមកទស្សនិកជន ធ្លាប់តែបានទស្សនា ជាមួយការបង្ហាញរូបរាងកាយអាក្រាត របស់តារាបរទេស ដែលគេគិតថា ការថតរូបអាក្រាតកាយទាំងស្រុងនេះ ជារឿងធម្មតា។ តែថ្ងៃនេះនឹងនាំអារម្មណ៍ ប្រិយមិត្តទស្សនិកជន ទៅទស្សនារូបភាពរបស់លោក គន់ រៀមរតនៈ តារាខ្មែរថតអាក្រាតកាយ បែបអឺរ៉ុបវិញម្ដង តើទស្សនិជនយល់យ៉ាងណាដែរ?









ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី