CamNews

យល់ដឹង 

គូរចែករំលែកពេលដល់គ្រួរសារ


បុរសម្នាក់ដែលជាឪពុកបានមកពីធ្វើការយឺត មានការអស់កម្លាំង និង
មានចិត្តមួរម៉ៅ នៅពេលដែលកូនអាយុ៥ឆ្នាំរបស់ខ្លូន ចាំនៅមុខផ្ទះហើយសួរថា៖

កូន៖ ប៉ា តើកូនអាចសួរសំនួរមួយបានទេ?
ឪពុក៖ តើកូនចង់សួរអំពីអ្វី?
កូន៖ ប៉ា តើ ប៉ាធ្វើការបានលុយប៉ុន្មានក្នុង ១ ម៉ោង?

រំពេចនោះ ឱពុកក្មេងនោះខឹងភ្លាម។

ឪពុក៖ ហេតុអ្វីបានជាកូនសួរដូច្នេះ? វាមិនមែនជារឿងរបស់កូនទេ។
កូន៖ កូនចង់ដឹងណាស់។ សូមប៉ាប្រាប់កូនមកថាតើប៉ារកបុន្មានក្នុង១ម៉ោង។
ឪពុក៖ ប្រសិនបើកូនចង់ដឹងខ្លាំងយ៉ាងនេះ បាន។ ប៉ា រកបាន ៥០ ដុល្លាក្នុង ១ ម៉ោង។

បន្ទាប់ពីបាន លឺ ថាឱពុករកបាន ៥០ ដុល្លាក្នុង ១ ម៉ោង កូនម្នាក់នោះក៍នៅស្ងៀម
អោនក្បាលចុះ ហាក់ដូចជាអស់សង្ឈឹម។

កូន៖ ប៉ាៗ តើកូនអាចសុំលុយ ២៥ ដុល្លាបានទេ?

គ្រាន់តែលឺកូនសុំលុយភ្លាម ឱពុកក្មេងនោះកាន់តែមានចិត្តខឹងកាន់តែខ្លាំង ហើយនិយាយតបទៅកូនវិញ។

ឱពុក៖ តើកូនដែលគិតថា កូនអត្មានិយមទេ? ប៉ាខិតខំប្រឹងប្រែងធ្វើការ ដើម្បីរកលុយសម្រាប់គ្រួសារ។ អ្វីដែលកូនធ្វើគឺសុំលុយពីប៉ាទុក ដើម្បីទិញរបស់ក្មេងលេង។

បន្ទាប់ត្រូវឪពុកស្តីបន្ទោសខ្លូនរួចមក ក្មេងនោះក៍ដើរសំដៅទៅបន្ទប់គេង
ដោយអស់សង្ឈឹម។ចំនែកឪពុក កាន់តែមានចិត្តមួរម៉ៅកាន់ទ្វេរឡើង។

មួយសន្ទុះក្រោយមកឪពុកបានសញ្ចឹងគិតមួយរយៈ រកមូលហេតុដែលកូនសុំ
លុយចំនួន ២៥ ដុល្លានោះ។

មួយម៉ោងក្រោយមក ឪពុកក្មេងនោះបានរំសាយកំហឹង ហើយ គិតក្នុងចិត្តថា៖

� ប្រហែលជា វាត្រូវការលុយ ២៥ដុល្លា នោះទិញអ្វី មួយដែលចាំបាច់ ព្រោះវាមិនដែលសុំលុយញឹកញាប់ទេ។�

ភ្លាមនោះគាត់ក៍ដើរទៅបន្ទប់របស់កូនគាត់។

ឪពុក៖ កូន តើកូនគេងហើយឬនៅ?
កូន៖ នៅទេ ប៉ា។
ឪពុក៖ ប៉ាសុំទោស ដែលបានជះកំហឹងដាក់លើកូន ព្រោះប៉ាហត់នឿយពីកន្លែងធ្វើការ។ នេះលុយដែលកូនចង់បាន។

ទឹកមុខរបស់ក្មេងនោះបានប្រែប្រួល ភ្លាមៗៗ ពីស្រពាប់ស្រពោន ទៅជារីករាយ។

កូន៖ អរគុណ ប៉ា។

បន្ទាប់ពីទទួលបានលុយ២៥ដុល្លាដែលខ្លួនចង់បាន ក្មេងនោះមានលើក ពួកគេង ហើយ យកលុយ ២៥ ដុល្លាដែលខ្លួនបានលាក់ទុកជាយូរមកហើយមានចេញមករាប់។

រីឯឪពុក នៅពេលឃើញកូនរបស់ខ្លូន មានលុយហើយ តែនៅតែ សុំបន្ថែមទៀត ក៍កើតចិត្តខឹងម្តងទៀត។

ឪពុក៖ ហេតុអ្វីបានជាកូន ចង់បានលុយទៀត បើកូនមានលុយខ្លះហើយនោះ?
កូន៖ កូនមានខ្លះមែន តែកូនមានមិនគ្រប់គ្រាន់ ប៉ុន្តែឥលូវកូនមានគ្រប់ហើយ។
ពុកតើ ៥០ ដុល្លានេះ កូនអាចទិញពេលវេលារបស់ប៉ា ១ ម៉ោង បានទេ? កូនចង់អោយ ប៉ា មកផ្ទះមុនម៉ោង និង បានញាំបាយជុំគ្នា។

បន្ទាប់ពីបានលឺកូននិយាយដូច្នោះ ឪពុកមានចិត្តក្ដុកក្ដូលឥតឧបមា និង បានអោបកូន ហើយយំសុំទោស។

រឿងខ្លីខាងលើនេះគ្រាន់ជាការរំលឹកដ៍ខ្លី សម្រាប់អ្នកទាំងឡាយណា ដែលធ្វើការភ្លេចគិតគូរដល់សារៈសំខាន់នៃការចំណាយពេលវេលាគ្រួសារជាទី ស្រលាញ់។

បើយើងស្លាប់នៅថ្ងៃស្អែក នោះក្រុមហ៊ុនដែលយើងធ្វើការ នឹង រកអ្នកធ្វើការថ្មីមកជំនួសភ្លាម។ ប៉ុន្តែគ្រួសារ មិត្តភក្តិដែលយើងទុកចោល បើបាត់បង់ គឺបាត់បង់ជារៀងរហូត។

ប្រភប៖ អនាមិក
ប្រែសម្រូលដោយ៖លី

Tags: