CamNews

ភាពយន្ត 

ពីមេធ្មប់ដ៏ខ្លាំងក្លា ទៅជាព្រះនាងរបស់ អេហ្សីប Angelina Jolie ទទួលការសំដែង តួឯកក្នុងរឿងថ្មីទៀតហើយ

តារាសំដែងដ៏មាន ប្រជាប្រិយភាព Angelina Jolie ដែលទើបតែបញ្ចប់ ការសំដែងរឿង Maleficent ហើយកំពុងតែទទួល បានការគាំទ្រយ៉ាងខ្លាំងនោះ ឥលូវនេះ ទស្សនិកជន អាចបន្តការសប្បាយចិត្ត កាន់តែខ្លាំងជាងមុនទៀត ហើយ ។



ជាមួយនិងតួឯកជា មេធ្មប់ដ៏ខ្លាំងក្លា ក្នុងរឿង Maleficent ហើយនោះ ថ្មីៗនេះ Angelina Jolie បាន ប្រកាសក្នុងកម្មវិធី វិទ្យុ BBC Radio Live 5 ថានាងបាន ទទួលថតជាតួឯក ដ៏សំខាន់ក្នុងរឿងថ្មីមួយ ទៀតហើយ ។ រឿងនោះមិនទាន់ មានចំណងជើងច្បាស់លាស់ឡើយ តែយើងបានដឹងថា នាងនឹង សំដែងជាតួ ព្រះនាង " Cleopatra " របស់ក្រិច ដែលជានារីក្នុងខ្សែ រាជវង្សមួយរូប ដ៏ល្បីក្នុង ជំនាន់​បុរាណដែលបាន កាន់កាប់ប្រទេស អេហ្ស៊ីប បន្ទាប់ពីការស្លាប់របស់ស្តេច Alexander The Great ។



គួរបញ្ជាក់ផងដែរថា រឿងនេះ ធ្លាប់បានថត រួចម្តងទៅហើយ កាលពីឆ្នាំ ១៩៦៣ ដោយតួឯកគឺ Elizabeth Taylor ហើយទទួលបាន ការគាំទ្រគួរសម ដោយលើកនេះ រឿងថ្មីនឹងដឹកនាំដោយ អ្នក ដឹកនាំរឿង Ang Lee ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: star actress angelina jolie hollywood maleficent cleopatra