CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងព្រហស្បតិ៏ទី14ខែកក្កដាឆ្នំា2011



ជូត
រាសីថៃ្ងនេះល្អជាមធ្យមការរកស៊ីមិនសូវទទួលបានប្រាក់ចំនេញច្រើនពេក
នោះទេ។ថ្ងៃនេះលោកអ្នកមិនត្រូវប្រើពាក្យសំដីខ្លំាងៗពេកនោះទេព្រោះអាច
បណ្តាលអោយមានរឿងអាស្រូវ។
ឆ្លូវ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លំាងការប្រកបរបរទទួលបានតែភាពក្តៅក្រហាយ
ជាមួយអតិថិជនមិនតែប៉ុណ្ណោះចូលប្រយ័ត្នចំពោះលុយកាក់ព្រោះអាចមាន
គេបន្លំធើ្វអោយខាតបង់ធំ។
ខាល
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែតមុខរបររកស៊ីមានភាពជាម្ចាស់ការជាមួយនឹងអ្នក
ចំាជួយគំាទ្រឈរពីក្រោយខ្នងផងដែរ។ បញ្ហាស្នេហាវិញមានភាពសិទ្ធស្នាល។
ថោះ
រាសីថ្ងៃនេះល្អជាបង្គូរសកម្មភាពនៃការងារមានភាពល្អប្រសើរថ្ងៃនេះចៅហ្វាយ
នាយប្រាកដជាធើ្វពិធីជប់លៀងរឺជារង្វាន់ដល់លោកអ្នកជាក់ជាមិនខាន។
រោង
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាងថៃ្ងនេះលោកអ្នកត្រូវមិនត្រូវទុកចិត្តនរណាម្នាក់
ឡើយព្រោះអាចអោយលោកអ្នកបាត់បង់ទ្រព្យសម្បតិ្តយ៉ាងច្រើន។ដើម្បីជៀស
វាងនៃការបោកប្រាស់នេះលោកគួរណាស់ត្រូវ ទៅវត្តស្រោចទឹកដើម្បីរំដោះ
គ្រោះចង្រៃនេះ។
ម្សាញ់
រាសីថៃ្ងនេះល្អជាមធ្យម ការប្រកបការងាររកស៊ីមានភាពរលូនទៅមុខចំនែកឯ
ភាពទន្ទឹមរង់ចំាអី្វមួយនឹងមិនប្រាកដថាដូចនឹងបំនងឡើយ។ថៃ្ងនេះលោកអ្នក
មិនបាច់ចំនាយកំលំាងប្រឹងធើ្វអី្វមួយឡើយព្រោះវាមិនបានហុចផលអោយ
លោកអ្នកឡើយ។
មមី
រាសីថៃ្ងនេះល្អជាបង្គួរមុខរបររកស៊ីមានភាពរីកចំរើននិងមានអ្នកជួយដោះស្រាយ
រកកិច្ចការទំាងឡាយ។ចំនែកឯការងារវិញមានភាពរីកចំរើនទៅមុខផងដែរ។
បញ្ហាស្នេហាវិញ មានភាពផ្អែមល្អែម។
មមែ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែតការជួញដូរជំនួញរកស៊ីមានភាពរលូនទៅមុខជាមួយ
នឹងការចំនេញលុយកាក់យ៉ាងច្រើនកុះករ។ថៃ្ងនេះលោកអ្នកត្រូវចេះប្រុងប្រយ័ត្ន
ចំពោះមនុស្សបែ្លកព្រោះក្រែងលគេអាចធើ្វទុកទោសដល់លោកអ្នកផងដែរ។
វក
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាងថៃ្ងនេះបើកមានបំនងបើកធើ្វជំនួញអី្វមួយត្រូវផ្អាក
ទុកសិនព្រោះវាអាចធើ្វអោយលោកអ្នកជួបនឹងបញ្ហាលំបាកទៅថ្ងៃមុខជាពិសេស
រឿងក្ស័យធន់តែម្តង។បញ្ហាស្នេហាវិញមានភាពរកំារកូសអាចឈានទៅរកការបែកបាក់។
រកា
រាសីថៃ្ងនេះល្អជាមធ្យម ថៃ្ងនេះលោកអ្នកអាចនឹងជួយទៅនឹងភាពសប្បាយរីករាយ
ក្នុងក្រុមគ្រួសារនិងមិត្តភ្តិ។ចំនែកឯសេចកី្តត្រូវការស្នេហាវិញមិនសូវទទួលជាផ្លែផ្កាអី្វទេ។
ចរ
រាសីថៃ្ងនេះល្អជាបង្គូរ គូរស្វាមីភរិយាថី្មថ្មោង នឹងទទួលបានដំនឹងល្អជាមិនខាន។ ថៃ្ងនេះលោកអ្នកអាចធើ្វដំនើរទៅផ្លូវឆ្ងាយប្រកបដោយសុវត្តិភាពជាក់ជាមិនខាន។
កុរ
រាសីថៃ្ងនេះស្រុតចុះ ថៃ្ងនេះលោកអ្នកគូរណាស់ត្រូវចេះដាក់ទានអោយបានច្រើនទើបជា
ការប្រសើព្រោះការធើ្វបែបនេះបានធើ្វអោយភាពសយចង្រៃឈ្លាតឆ្ងាយពីលោកអ្នក។

Tags: