នៅតំបន់គ្រោះថ្នាក់មួយនៃដងផ្លូវ បណ្ដានារីអាក្រាតកាយ ឈរនៅក្បែរផ្លូវ កាន់ស្លាកសញ្ញាចរា
ចរណ៍ ធ្វើឱ្យអ្នកដំណើរមានការភ្ញាក់ផ្អើលជាខ្លាំង។
អ្នកដែលបានចូលរួមធ្វើដំណើរនៅតាមដងផ្លូវនៅរុស្ស៊ី កំពុងតែសប្បាយរីករាយជាមួយនឹងការ
ដែលពួកគេត្រូវបន្ថយល្បឿននៅលើដងផ្លូវ ដោយសារតែបណ្ដានារីអាក្រាតកាយ កាន់ស្លាកសញ្ញា
ចរាចរណ៍ នៅត្រង់កំណាត់ផ្លូវដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់។
យុទ្ធនាការសុវត្ថិភាពចរាចរណ៍នេះ កំពុងត្រូវបានសាកល្បង និងបង្ហាញថា មានប្រសិទ្ធភាពក្នុង
ការបន្ថយល្បឿនរបស់បណ្ដារថយន្ដដែលធ្វើដំណើរមកដល់កំណាត់ផ្លូវសម្រាប់អ្នកថ្នើរជើង នៅ
តំបន់ Severny។
ការសាកល្បងខាងលើត្រូវបានចាប់ផ្ដើមពីឆ្នាំ ២០១៣ ប៉ុន្តែ គំនិតនេះ ទើបតែត្រូវបានធ្វើឡើងសា
ជាថ្មីនៅក្នុងការជជែកវែកញែកទូទាំងប្រទេស ស្ដីអំពីថា តើត្រូវធ្វើយ៉ាងណាដើម្បីកាត់បន្ថយចំនួន
អ្នកស្លាប់ ជាង ៣០.០០០ករណីជារៀងរាល់ឆ្នាំ នៅតាមដងផ្លូវនៅរុស្ស៊ី។
ក្នុងរបាយការណ៍មួយនិយាយថា យុទ្ធនាការសុវត្ថិភាពចរាចរណ៍មានឈ្មោះថា Avtodrizhenia
នេះសរសេរថា ៖ “ស្ទើរតែទាំងអស់នៃអ្នកបើកបរល្បឿនលឿនហួសកំណត់គឺជាបុរស ហើយពួក
គេបានបន្ថយល្បឿនដើម្បីមើលស្រីស្អាតកាន់ស្លាកសញ្ញាចរាចរណ៍”។
ពុំមានរបាយការណ៍ណាមួយនិយាយថា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារការបែក
អារម្មណ៍នោះទេ។
ម្នាក់ក្នុងចំណោមស្រីស្អាតកាន់ស្លាកសញ្ញាចរាចរណ៍ ថ្លែងថា ៖ “ការបើកបររថយន្ដនៅទីនេះ តែង
តែមានល្បឿនលឿននៅពេលពួកគេឆ្លងកាត់ភូមិ ឬទីប្រជុំជន បើទោះនៅក្បែរផ្លូវមានដាក់ស្លាក
សញ្ញាចរាចរណ៍ ដូច្នេះហើយទើបយើងខ្ញុំ ត្រូវធ្វើការងារនេះ”។
បុរសអ្នកបើករថយន្ដម្នាក់ឱ្យដឹងថា ៖ “ប្រការនេះពិតជាល្អណាស់។ ខ្ញុំចង់ឃើញស្រីស្អាតច្រើន
នៅតាមដងផ្លូវ។ ខ្ញុំនឹងមើលទៅលើស្លាកសញ្ញា។ វានឹងណែនាំដល់អ្នកបើកបរដទៃទៀត”។
Igor Mikhailushkin អ្នកដឹកនាំសេវាព័ត៌មាននគរបាលក្នុងតំបន់ នៅ Nizhny Novgorod ដែលជា
កន្លែងសាកល្បងយុទ្ធនាការខាងលើ ឱ្យដឹងថា ៖ “យើងខ្ញុំបានធ្វើយុទ្ធនាការដូចគ្នានេះ កាលពីឆ្នាំ
ទៅ និងឆ្នាំនេះ ដើម្បីធ្វើឱ្យអ្នកបើកបរគោរពដល់ច្បាប់បន្ថយល្បឿន។ ប៉ុន្តែ កាលពីឆ្នាំទៅ ពួកគេ
ស្លៀកពាក់ខោអាវច្រើនជាងនេះ”។
ការស្ទង់មតិអន្តរជាតិមួយបានឱ្យដឹងថា ដងផ្លូវនៅប្រទេសរុស្ស៊ី គឺជាកន្លែងគ្រោះថ្នាក់បំផុតមួយ
របស់ពិភពលោក៕
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ thesun