CamNews

ភាពយន្ត 

ខ្សែភាពយន្តនិយាយពីគោជល់ដែលស្លូតជាងគេ នៅក្នុងរឿង “Ferdinand“ ​កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តនេះ

កំសាន្ត ៖ "Ferdinand" ជាខ្សែភាពយន្តដែលនិយាយពីគោជល់មួយក្បាលដែលខុសពីគោជល់ដទៃ ដែលវាមិនចូលចិត្តជល់ទេ តែចូលចិត្តផ្កាទៅវិញ។ កំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

រឿងគំនូរជីវចលបែបកំប្លែងនេះនិយាយពីគោជល់មួយក្បាលដែលចូលចិត្តផ្កា ដែលខុសពីគោជល់ដទៃ ប៉ុន្តែដោយសារតែមាឌដ៏ធំរបស់ខ្លួនទើបធ្វើអោយមនុស្សគិតថាគេជាសត្វសាហាវ។ “Ferdinand” បានធំធាត់ដោយរស់នៅជាមួយគ្រួសារក្មេងស្រីម្នាក់ឈ្មោះ Nina តែដោយការយល់ច្រលំ Ferdinand ត្រួវបានគេចាប់យកទៅដាក់នៅកន្លែងសម្រាប់គោជល់វិញដែលជាកន្លែងដែលគេលួចរត់ការពីនៅតូច។ Ferdinand បានជួបទាំងអ្នកដែលគេធ្លាប់ស្គាលើ និងសត្វថ្មីៗទៀត ដែលពួកគេទាំងអស់នឹងរៀបគំរោងរត់គេចទាំងអស់គ្នា។ រឿងនេះក៏បានបញ្ចូលសម្លេងដោយតារាល្បីៗជាច្រើនដូចជា John Cena, Kate McKinnon, Gina Rodriguez, Daveed Diggs, Gabriel Iglesias និងតារាជាច្រើនទៀត។

សង្ខេបរឿង: ខ្សែភាពយន្ត "Ferdinand" និយាយពីគោយក្សមួយក្បាលតែមានចិត្តល្អស្លូតបូត។ ក្រោយពីត្រូវគេយល់ច្រឡំថាជាសត្វដ៏កាចសាហាវ គោនេះត្រូវបានគេចាប់ និងបំបែកពីភូមិស្រុករបស់ខ្លួន។ ដោយការប្តេជ្ញាចិត្តត្រឡប់ទៅជួបជុំគ្រួសារវិញឱ្យបាន គេក៏ប្រមែប្រមូលគ្នីគ្នាបានមួយក្រុម (ទោះជាដូចចាប់ក្តាមដាក់ចង្អេរក៏ដោយ) ធ្វើដំណើរផ្សងព្រេងដ៏អស្ចារ្យ។ ភាពយន្ត Ferdinand ដែលកើតឡើងនៅទឹកដីអេស្ប៉ាញនេះ សបញ្ជាក់ឱ្យឃើញថា យើងមិនអាចវាយតម្លៃគោ ដោយសំបកក្រៅបានឡើយ។

រឿង “​Ferdinand” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ 2D/3D។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជាwww.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕






ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article Ferdinand