CamNews

គ្រោះថ្នាក់ 

សហាវណាស់! គ្រាន់តែកាហ្វេនិងភេសជ្ជ អាចសម្លាប់បុរសវ័យជំទង់ម្នាក់ ត្រឹមតែ ២ ម៉ោង

ព័ត៌មានកំសាន្ត ៖ ក្មេងប្រុសវ័យជំទង់ម្នាក់ដែលមានសុខភាពល្អម្នាក់ និងមានទីលំនៅក្នុងរដ្ឋ Carolina បានស្លាប់ដោយសារតែការផឹកជាតិកាហ្វេអ៊ីន និងភេសជ្ជៈច្រើនពេក ទើបបណ្តាលឲ្យបាត់បង់ជីវិតទាំងវ័យក្មេងបែបនេះ ។ 

យោងតាមប្រភពផ្លូវការរបស់សហរដ្ឋអាមេរិចបានឲ្យដឹងថា Gary Watts មានការរំជួលចិត្តយ៉ាងខ្លាំងនៅក្នុងវិទ្យាល័យមួយ កាលពីខែមេសា បន្ទាប់ពីទទួលទាន កាហ្វេឡាតេ របស់ McDonald ដែលជាភេសជ្ជ មានគ្រោះថ្នាក់ខ្លាំងបំផុត និងបញ្ចេញថាមពលត្រឹមតែ ២ ម៉ោង ក្រោយពីផឹកវា ។ 




បុរសវ័យជំទង់អាយុ ១៦ ឆ្នាំដែលបានបាត់បង់ជីវិតរូបនេះ ត្រូវបានកាហេ្វអុីនឆក់យកជីវិតយ៉ាងភ្លាមៗជាទីបំផុត រហូតធ្វើឲ្យក្រុមគ្រួសារសឹងតែទទួលយកមិនបាន ។ ហេីយអ្វីដែលសំខាន់នោះគឺ លោក Watts បានបង្ហើបប្រាប់ថា Teen (បាត់បង់ជីវិត) ត្រូវបានគេពិនិត្យថា គ្មានរោគបេះដូង ឬ ជម្ងឺណាមួយដែលអាចប៉ះពាល់ដល់ជីវិតឡើយ ពោលគឺបុរសវ័យជំទង់រូបនេះមានសុខភាពល្អណាស់ ។

គួរបញ្ជាក់ឲ្យដឹងថា បុរសវ័យជំទង់អាយុ ១៦ ឆ្នាំដែលបានបាត់បង់ជីវិតដោយសារតែផឹកកាហ្វេនិងភេសជ្ជច្រើនហួសពេក បណ្តាលឲ្យស្លាប់ត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ ហើយលោកគឺជាបុរសដែលមានសុខភាពល្អណាស់​ ព្រមទាំងមានទម្ងន់ដល់ទៅ ៩០ គីឡូទៀតផង ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ bbc