ស្ទើរតែមិនគួរអោយជឿ ៖ បើយោងតាមសម្តីមន្រ្តីផ្លូវការអនុវត្តន៍ច្បាប់ម្នាក់ បានគូសបញ្ជាក់
អោយដឹងថា យុវវ័យ វ័យ ១៩ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត
ក្រោយជួបនឹងឧបទ្ទេវហេតុចៃដន្យមួយ ដែលនឹកស្មានមិនដល់ថាអាចស្លាប់បានសោះ នោះ
គឺ ការបញ្ជាកន្ទុំរុយ (ឧទ្ធម្ភាគចក្រ) ដែលជារបស់ក្មេងលេង មកបុកនឹងក្បាលខ្លួនឯង កាល
ពីវេលារសៀលម្សិលមិញនេះ នៅឯទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។
បន្ទាប់ពីមានការតាមដានស៊ើបអង្កេតពីសំណាក់មន្រ្តីផ្លូវការ បានអះអាងអត្តសញ្ញាណជន
រងគ្រោះ អោយដឹងថា គេមានឈ្មោះ Roman Pirozek Jr វ័យ ១៩ អមដំណើរមកលេងនៅ
ឯឧទ្យានជាតិ Calvert Vaux Park ដោយឪពុករបស់គេផ្ទាល់ លុះក្រោយមក ក៏បានជួប
នឹងឧបទ្ទេវហេតុចៃដន្យរហូតដល់ស្លាប់នេះតែម្តង។
ដោយឡែក បើយោងតាមសម្តីដែលបានឃើញហេតុការណ៍នេះផ្ទាល់ បញ្ជាក់ថា គេតែង
ឃើញ លោក Pirozek ចូលចិត្តលេងបញ្ជាកន្ទុំរុយមួយគ្រឿងនេះ បែបល្បិចរប៉ិលរប៉ូច តែ
ដឹងអីថា នៅពេលខុសបច្ចេកទេស សោកនាដកម្មដែលមិននឹកស្មានដល់មួយនេះ ក៏បាន
កើតឡើងតែម្តង។
ប្រភពសារព័ត៌មានដដែលបន្ថែមថា កន្ទុំរុយ ( ឧទ្ធម្ភាគចក្រ) ដែលជារបស់ក្មេងលេងមួយ
គ្រឿងនោះ មានតម្លៃជាង ២,០០០ ដុល្លារ ។ ផ្ទុយទៅវិញ បើយើងងាកក្រឡេកទៅមើល
គណនីហ្វេសប៊ុក របស់ជនរងគ្រោះវិញ គេបញ្ជាក់យ៉ាងច្បាស់ថា ការបញ្ជាលេងកន្ទុំរុយ
គឺជាចំណូលចិត្តរបស់គេ ។ គួររំឭកផងដែរថា Pirozek គឺជាសិស្ស និស្សិត ដែលបាន
បញ្ជប់ការសិក្សារបស់ខ្លួន កាលពីឆ្នាំ ២០១២ ពីវិទ្យាល័យ សំណង់វិស្វកម្ម និង ស្ថាបត្យ
កម្ម ៕
ចំណាំ ៖ អត្ថបទសារព័ត៌មានមួយនេះ ជាគំរូស្រាប់ ដូច្នេះ ត្រូវមានការយកចិត្តទុក
ដាក់អោយបានខ្ពស់ រាល់លេងឧបករណ៍កំសាន្ត ក្នុងនោះរួមមានដូចជា កន្ទុំរុយ
(ឧទ្ធម្ភាគចក្រ) ដែលជារបស់ក្មេងលេងជាដើម ៕
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- វីដេអូរន្ធត់ ល្បីសាជាថ្មី ក្នុងទំព័រ ហ្វេសប៊ុក បុរសត្រូវរន្ទះបាញ់ មិនខ្ចីស្លាប់
- ស្រ្តីជាម្តាយ ស្រឡាំងកាំង និងរន្ធត់ជាខ្លាំង ខណៈបានឃើញ កូនៗរបស់ខ្លួន សិចរួមគ្នា
- ឆ្កែមួយក្បាល ទទួលបានមេដាយមាស ព្រោះនោមដាក់ គ្រាប់បែក រំលត់មិនអោយផ្ទុះ
- នាំគ្នាផ្អើល មើលគូស្នេហ៍ សិចលើឡានតាក់ស៊ី កំពុងតែធ្វើដំណើរ ប៊ិះជួប នឹងគ្រោះថ្នាក់
ចរាចរណ៍
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ MSN