CamNews

មិនគួរឲ្យជឿ 

ប្រទះឃើញវីដេអូ បុរសម្នាក់ បញ្ជាឧទ្ធាភគចក្រ ញាក់សាច់ មុនពេលស្លាប់

ស្ទើរតែមិនគួរអោយជឿ  ៖  វីដេអូ សកម្មភាពមុនពេលបុរសស្លាប់  ដោយសារការបញ្ជាឧទ្ធម្ភា
ភគចក្រ ត្រូវបានចេញផ្សាយ និងមានការចូលទស្សនាច្រើនបំផុត លើគេហទំព័រសារព័ត៌មាន
បរទេស ដឹមីរ័រ ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាព្រឹកមិញនេះ ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំធ្លាប់បានចុះ
ផ្សាយនូវព័ត៌មានមួយនេះមកហើយ ពោលគឺ មានចំណងជើងធំៗ ច្បាស់ៗថា ៖ សោកនាដ
កម្ម មិននឹកស្មាន បញ្ជាកន្ទុំរុយ បុកខ្លួនឯងស្លាប់ មួយរំពេច ។

គួររំឭកផងដែរថា បុរសម្នាក់ ដែលមានវ័យទើបតែ ១៩ ឆ្នាំ និងមានឈ្មោះថា Roman  Piro-
zek​ Jr បានស្លាប់បាត់បង់ជីវិត  កាលពីរសៀលម្សិលមិញនេះ  នៅឯសួនឧទ្យានទីក្រុងញ៉ូវ
យ៉ក ខណៈបានជួបនឹងឧបទ្ទេវហេតុ នឹកស្មានមិនដល់មួយ នោះគឺ ការបញ្ជាឧទ្ធាម្ភាគចក្រ
មកបុកនឹងក្បាលខ្លួនឯងស្លាប់មួយរំពេច។ យ៉ាងណាមិញ ​ ចំពោះករណីគ្រោះថ្នាក់ចៃដន្យ
មួយនេះ​ ត្រូវបានសារព័ត៌មានពិភពលោក មានការចាប់អារម្មណ៍ជាខ្លាំង ខណៈមានការចុះ
ផ្សាយលើទំព័រមុខនៃគេហទំព័រសារព័ត៌មានបរទេស របស់ខ្លួន៕

* ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- សោកនាដកម្ម មិននឹកស្មាន បញ្ជាកន្ទុំរុយ បុកខ្លួនឯងស្លាប់ មួយរំពេច
- តោះទៅមើល ​វីដេអូ ការសម្ភាសន៍ ការងារ រន្ធត់បំផុត លើសកលលោក
- ពិតឬ ដែលថា ខ្មោចលង ទាំងថ្ងៃ កណ្តាលទីក្រុង សេអ៊ូល ?? តែដឹងអីថា ....

ដោយ ៖ រិទ្ធី
ប្រភព ៖​ ដឹមីរ័រ


Tags: Teen helicopter toy Brooklyn New York US USA