CamNews

តារា 

ឆាយ វិបុល ចោទ សូ ដានីតា ថាជាស្រីក្បត់ចិត្ត

ភ្នំពេញ៖ បន្ទាប់ពីការលាឈប់ពី ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ ២០១១ តារាសម្តែង
សូ ដានីតា បានគេដឹងថា នាងទៅរស់នៅ ប្រទេសបារាំងមួយរយៈខ្លី ហើយក៏មានទំនាក់ទំនង
ស្នេហាជាមួយនឹង លោកឆាយ វិបុល ដែលជាអនិកជនខ្មែរ រស់នៅទីនោះ រហូតបានភ្ជាប់ពាក្យ
ក្លាយជាគូដណ្តឹង នឹងគ្នាត្រៀមរៀបការ ក្នុងពេលឆាប់ៗនេះទៀតផង។

អ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះ គឺពាក់កណ្តាលឆ្នាំ ២០១២នេះ នាង សូ ដានីតា ក៏បានវិលចូល
ក្នុងពិភពសិល្បៈយ៉ាងជោគជាំ តាមរយៈការលេចមុខ ស្ទើរតែគ្រប់ស្ថានីយទូរទស្សន៍ ជាពិសេស
នោះ ឃើញថាមួយរយៈ ចុងក្រោយនេះ សូ ដានីតា បានចូលជំនួសតំណែង តារាបង្ហាញម៉ូដ នាង
លី ម៉ារីណា ក្នុងក្រុម Cambodia Super Model ផងដែរ។ ការវិលត្រឡប់មកចូល ក្នុងពិភពសិល្បៈ
វិញ លើកនេះ ពុំមានព័ត៌មាន ណាមួយបញ្ជាក់ថា ទំនាក់ទំនងរវាងនាង និង គូដណ្តឹងមានស្ថានភាព
យ៉ាងណានោះទេ។

ស្រាប់តែពេលថ្មីៗនេះ លោក ឆាយ វិបុល បានបង្ហោះរូបថតមួយសន្លឹក ក្នុងគេហទំព័រ Facebook
ដោយប្រើពាក្យសំដីធ្ងន់ៗ ក្នុងរូបថតនោះចោទប្រកាន់ ទៅលើនាង សូដា នីតា ថាជាស្រីមានចិត្ត
មិនស្មោះ បោះបង់លោកចោល ទាំងមិនស្ដាយស្រណោះ។ លោក ឆាយ វិបុលបាន សរសេរនៅ
ក្នុងហ្វេសប៊ុកថា “មើលស្រីក្បត់ ប្រុសថោក!!! មិត្តភ័ក្តទាំងអស់ ប្រសិនបើឃើញប្រុសម្នាក់នេះ
សូមទៅឲ្យឆ្ងាយពីគេ ប្រយ័ត្នផង”។ មិត្តភ័ក្តក្នុង Facebook ជាច្រើនបានសួរនាំពីរឿងនេះ ហើយ
លោក ឆាយ វិបុល បានឆ្លើយថា សូ ដានីតា ជាស្រីក្បត់ ព្រោះនាងដើរលេង ជាមួយមនុស្សដែល
លោក មិនចូលចិត្តហើយលោកក៏ធ្លាប់ បានប្រាប់នាងដែរ តែ នាងនៅទាក់ទងជាមួយ ប្រុសម្នាក់
នោះទៀត។

ពាក្យជេរស្តីទាំងនេះ ពុំទាន់ឃើញមាន ប្រតិកម្មឆ្លើយតបពី តារាសម្តែង និងបង្ហាញម៉ូដខ្ពស់ស្រឡះ
សូ ដានីតា នោះទេ ខណៈដែលកន្លងមកក៏ធ្លាប់ លេចឮព័ត៌មានថា ចំណងស្នេហា បែបឆ្លងទ្វីបរបស់
សូ ដានីតា និង លោក ឆាយ វិបុល ជួបភាពរង្គោះរង្គើ ។ គេនៅចាំមើលថា តើការបែកធ្លាយនូវ
ជម្លោះរវាងគូស្នេហាខាងលើ រហូតប្រើពាក្យចោទប្រកាន់ តាមបណ្ដាញ ហ្វេសប៊ុកនេះ នឹងទៅជា
យ៉ាងណា ព្រោះការប្រើពាក្យថា ជាស្រីក្បត់ ពិតជាធ្ងន់ធ្ងរ ណាស់សម្រាប់ សូដា នីតា ។ តើនាងនឹង
បកស្រាយ យ៉ាងណាក្នុងភាពស្ថានភាព ដ៏ចម្រូងចម្រាស់នេះ?

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: so danita entertainment khmer star