CamNews

ប្លែកៗ 

នំខេកទាំងនេះនឹងធ្វើឱ្យអ្នកភ័យខ្លាច និងចង់សន្លប់ពេលបានឃើញវា

និយាយអំពីនំខេក លោកអ្នកប្រហែលជានឹងនឹកឃើញដល់បណ្ដានំដែលត្រូវបានគេតុបតែងយ៉ាង
ស្រស់ស្អាត និងមើលទៅគួរឱ្យចង់ទទួលទាន ប៉ុន្តែ អ្នកជំនាញខាងធ្វើនំម្នាក់នៅអាមេរិក បែរជាធ្វើ
នំខេកដែលមានរូបរាងខាងក្រៅគួរឱ្យភ័យខ្លាចទៅវិញ។

Katherine Dey អាយុ ៣០ឆ្នាំ គឺជាគ្រូពេទ្យម្នាក់នៅក្រុង New York អាមេរិក ដូច្នេះ នាងមិនមានការ
ភ័យខ្លាចនៅពេលឃើញគ្រឿងក្នុងរបស់មនុស្ស។ ពេលត្រឡប់មកផ្ទះ Katherine Dey គឺជាអ្នក
ជំនាញខាងធ្វើនំម្នាក់។ Katherine Dey ក៏ធ្លាប់បានរៀនឆ្លាក់រូប និងធ្វើការនៅក្នុងវិស័យរ៉ូបូត មុន
ពេលបានក្លាយជាគ្រូពេទ្យ។ នាងបានប្រើប្រាស់ជំនាញទាំងឡាយរបស់ខ្លួនដើម្បីបង្កើតបានជានំ
ខេកដែលមានរូបរាងគួរឱ្យភ័យខ្លាច។

Katherine Dey ឱ្យដឹងថា ដើមឡើយនាងធ្វើនំដែលមានរូបរាងគួរឱ្យចង់សើចតែប៉ុណ្ណោះ ក៏ប៉ុន្តែ
ក្រោយមក នាងបែរជាចង់ធ្វើនំដែលមានរូបរាងពិសេសជាងមុន ដូច្នេះ នំដែលមានរូបរាងគួរឱ្យ
ខ្លាចរបស់នាង ក៏ត្រូវបានបង្កើតឡើង។ នំរបស់នាង មានរូបរាងដូចទៅនឹងក្បាលមនុស្ស បេះដូង
មនុស្ស ខួរក្បាលមនុស្ស។ល។ ហើយទាំងនេះ សុទ្ធតែមានរូបរាងដូចក្បាលមនុស្ស ឬគ្រឿងក្នុង
មនុស្សពិតៗ។

Katherine Dey ថ្លែងថា “ខ្ញុំចង់បើកហាងលក់នំខេក ដែលធ្វើឡើងដោយដៃខ្ញុំផ្ទាល់។ ខ្ញុំនឹងសុំឈប់
ពីការងារ ដើម្បីយកពេលមកធ្វើនំ”។

នាង Katherine Dey បន្តថា “ខ្ញុំចង់ឱ្យអតិថិជនមានអារម្មណ៍ពីរកើតឡើងក្នុងពេលតែមួយ នោះគឺ
អារម្មណ៍ភ័យខ្លាចនៅពេលបានឃើញនំ និងអារម្មណ៍ពេញចិត្ត ពេលបានទទួលទាននំទាំងនេះ”។

ខាងក្រោមនេះគឺជាបណ្ដានំខេកដែលត្រូវបានធ្វើឡើងដោយដៃ នាង Katherine Dey ៖

ប្រែសម្រួល ៖ តារា
ប្រភព ៖ telegraph


Tags: នំខេក ប្លែកៗ Katherine Dey