CamNews

សុខភាព 

ពិសារ​ផ្លែ​ឈើ​មួយ​​ចំនួន ជួយ​​ឲ្យ​​លោក​​អ្នក​​​មាន​​អារម្មណ៍​​ស្ងប់ និង​​មាន​​សុខ​​ភាព​​ល្អ

(អាមេរិក)៖ លទ្ធផលនៃការសិក្សា​បានបង្ហាញថា អាហារដូចខាងក្រោមនេះ​អាចជួយឲ្យ អ្នកមានអារម្មណ៍ស្ងប់សុខ បំបាត់នូអារម្មណ៍តានតឹង និងធ្វើឲ្យអារម្មណ៍ស្រស់​ស្រាយ។ នេះបើយោងតាម គេហទំព័រព័ត៌មានសុខភាព Health news ចេញផ្សាយ​នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

អាហារដែលអ្នកគួរជ្រើសរើស បរិភោគទាំងនេះមានដូចជាៈ

ក្រូចៈ 
ក្រូចជាផ្លែឈើមួយប្រភេទ ដែលសម្បូរទៅដោយវីតាមីន C ដោយអាចជួយប្រឆាំង ជាមួយអារម្មណ៍តានតឹងយ៉ាងល្អ។ គួររកក្រូចមកបរិភោគ ឲ្យបានញឹកញាប់ ដែលក្រៅពីជួយ​មិនឲ្យមានអារម្មណ៍ C ហើយនៅជួយឲ្យមានអារម្មណ៍ ស្រស់ស្រាយទៀតផង។

ទំពាំងបារាំងៈ 
បន្លែប្រភេទនេះ មានភាពល្បីល្បាញខា​ង​សម្បូរវីតាមីន B ដែលវីតាមីនប្រភេទនេះ អាចជួយកាត់បន្ថយអារម្មណ៍តានតឹង បានយ៉ាងល្អ។ ទោះបីជាយ៉ាងណាក្តី អ្នកគួរចងចាំថា ការបរិភោគទំពាំងច្រើន នឹងធ្វើឲ្យទឹកនោមមានក្លិនឆ្អេះ ដូច្នេះអ្នកកួរតែបរិភោគ​ក្នុងបរិមាណសមរម្យបានហើយ។

ផ្លែប័រៈ 
ក្រៅពីប្រភេទខ្លាញ់​ដ៏ល្អហើយ ផ្លែប័រនៅជួយឲ្យអ្នកបរិភោគ មានអារម្មណ៍ស្រស់ស្រាយ​បានផងដែរ ព្រោះថា ផ្លែឈើប្រភេទនេះ សំបូរទៅដោយសារជាតិ ក្លូតាថៃអូ ដែលមានគុណសម្បត្តិ ក្នុងការទប់ស្កាត់ ការស្រូបទាញសារជាតិខ្លាញ់ ទៅកាន់ពោះវៀន ដែលជាប្រភេទបង្កឲ្យកើតសភាព​ ហៅថា «Oxidative Damage»។ ផ្លែប័រសម្បូរទៅដោយសារ ជាតិហ្វូឡេតខ្ពស់ ដូច្នេះបើបានបរិភោគផ្លែឈើប្រភេទនេះ ញឹកញាប់ និងជួយឲ្យអារម្មណ៍របស់អ្នក​ធូរស្រាល ព្រមទាំងកាត់បន្ថយអារម្មណ៍ តានតឹងផ្សេងៗ។

ស្រ្តប៊ើរីៈ 
សម្បូរទៅដោយវីតាមីន C ដែលជាវីតាមីនជួយកាត់បន្ថយ អារម្មណ៍តានតឹងបានយ៉ាងល្អបំផុត។ ក្រុមអ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ង់ បានធ្វើការសាកល្បង ទៅលើមនុស្សចំនួន ១២០នាក់ ហើយបានធ្វើការវាស់ស្ទង់ ពីអារម្មណ៍ឆេវឆាវ និងភាពឃោរឃៅរបស់ពួកគេ បានបង្ហាញថា មានការថយចុះ និងមានអារម្មណ៍ធូរស្បើយ ជាងមុន។

សណ្តែកវ៉លណាត់ៈ 
សណ្តែកប្រភេទនេះ សម្បូរទៅដោយគុណប្រយោជន៍ ផ្នែកអាហារដែលមានទាំងអាស៊ីដ អាល់ហ្វាឡៃឡេអ៉ីក អូមេហ្គា-៣ និង ហ្វីណូហ្វីណល។ សម្រាប់អាហារប្រភេទនេះ ក្រៅពីជួយឲ្យមានអារម្មណ៍ ស្រស់ស្រាយហើយនៅជួយកាត់បន្ថយការ ធ្វើឲ្យភាពចងចាំចុះខ្សោយទៀតផង។ យោងទៅតាមការសិក្សា របស់ស្ថាប័នស្រាវជ្រាវសុខភាពជាតិ សហរដ្ឋអាមេរិកបានរកឃើញថា អូមេហ្គា ៣ ដែលមាននៅក្នុងសណ្តែកវ៉លណាត់ អាចជួយរក្សាកម្រិតនៃ អ័រម៉ូនដែលធ្វើឲ្យអារម្មណ៍​តានតឹង ឲ្យស្ថិតនៅក្នុងកម្រិត​ធម្មតា៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង