CamNews

តារា 

នាង Oh In Hye ឡើងប៉ុស្ត៍ទូរទស្សន៍ និយាយអំពីរ៉ូបសិចស៊ី ដែលបណ្ដាលអោយនាង បាត់មុខពីសិល្បះ

នាង Oh In Hye តារាសម្ដែងរងដែលមិនសូវជាមានឈ្មោះល្បីប៉ុន្មាននោះ ទើបនឹងបានចូលរូមជា
មួយកម្មវិធី Strong Heart ដែលជាកម្មវិធីទូរទស្សន៍ដែលនិយាយពីជីវិតពិតរបស់តារា ជាលើកទី ១
ហើយអ្វីដែលនាងបានលើកជាប្រធានបទយកមកនិយាយនោះគឺវាដូចជាប្លែកបន្តិច គឺនាងបាន
លើករឿងសម្លៀកបំពាក់រ៉ូបវាល អត់អាវទ្រនាប់ ក្នុងកម្មវិធី Busan International Film Festival ក្នុង
ឆ្នាំ ២០១១ ដែលធ្វើអោយនាងបាក់មុខនោះយកមកនិយាយ។

រ៉ូបដែលនាងស្លៀកក្នុងកម្មវវិធី Busan International Film Festival កាលពីឆ្នាំទៅមិញនោះគឺវាជា
រ៉ួបវាលមួយដែលសិចស៊ីជ្រុល បែបជារបៀប Style របស់ កាន លូលូ ប៉ុន្តែមិនសាហាវដូចជានាង
កាន លូលូ ១០០% នោះទេ ហើយសម្លៀកបំពាក់បែបនេះ គឺមិនដែលមានតារាកូរ៉េ រូបណាហ៊ាន
ស្លៀកបែបនេះនោះទេ។

នាង Oh In Hye បានប្រាប់ថា ថ្ងៃក្រោយមកនោះរូបភាពរបស់ខ្ញុំត្រូវបានគេបង្ហោះពេញ Internet
ក៏ដូចជាសារព័ត៌មានផ្សេងៗ ដែលវាបណ្ដាលអោយខ្ញុំខ្មាស់គេជាខ្លាំង ហើយមានអ្នករិះគន់មួយ
ចំនួនពួកគាត់និយាយដល់ប៉ាម៉ាក់របស់ខ្ញុំទៀតផង វាគឺជារឿងមួយដ៏គួរអោយខ្មាស់អៀនណាស់
ហើយការពិតទៅក៏មិនចង់ជាបែបនេះប៉ុន្មានដែរ តែដោយសារតែកាលនោះគ្មានអ្នកចាំរៀបចំ
អោយបានត្រឹមត្រូវនឹងគេ។

តារារូបនេះបានបាត់មុខមួយរយៈក្រោយពេលមានពាក្យវាយប្រហារមកលើសម្លៀកបំពាក់របស់
នាងកាលពីឆ្នាំទៅមិញ ប៉ុន្តែក្នុងឆ្នាំ ២០១២ នេះនាងបានត្រលប់ចូលវិស័យសម្ដែងវិញជាមួយនឹង
ខ្សែភាពយន្តភាគទូរទស្សន៍ថ្មីៗជាច្រើន ហើយក៏បានចួលរួមសម្ដែងជាមួយតារាល្បីៗផ្សេងទៀត
ផងដែរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: oh in hye naked korean star