CamNews

យល់ដឹង 

ការ​ដេក​ស្រាត ផ្តល់អត្ថប្រយោជន៍៤​យ៉ាង

(សុខភាព)៖​ យោង​តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា ប្រជាជន​អង់គ្លេស​ចូលចិត្ត​ដេក​ស្រាត ​ជាងគេ​បំផុត​នៅក្នុង​លោក ចំណែក​ប្រទេស​ក្រៅពីនេះ មានតែ ៨​ភាគរយ​ប៉ុណ្ណោះ​។ ដេក​ស្រា​តវា​អាច​ជា​ទម្លាប់​មួយ ប៉ុន្តែ​លោក​អ្នក​មាន​ដឹង​ទេ​ថា ការ​ដេក​ស្រាត វា​បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ដល់​ខ្លួន​អ្នក​។​
​ខាងក្រោម​នេះ ជា​អត្ថប្រយោជន៍ ៤​យ៉ាង ដែល​បានមកពី​ការ​ដេក​ស្រាត​៖



០១) ធ្វើ​ឲ្យ​អ្នកគេង​លក់​ស្រួល​
​តាម​ការបញ្ជាក់​ពី​វេជ្ជបណ្ឌិត​បានឲ្យដឹងថា ការ​ដេក​ស្រាត វា​បាន​ជួយ​ឲ្យ​លោក​អ្នកគេង​ស្កប់ស្កល់ និង​ជំរុញ​ឲ្យ​សីតុណ្ហភាព​នៅក្នុង​ខ្លួន​ដើរ​បាន​ល្អ ជាពិសេស​គឺ​ប្រព័ន្ធ​ឈាម និង​ញើស ប៉ុន្តែ​វេជ្ជបណ្ឌិត​ក៏​បាន​ណែនាំ​ឲ្យ​រកពួក​ណា​ដែល​ទន់ និង​ស្ដើងព្រោះ​វា​ជួយ​ឲ្យការគេង ​របស់​លោក​អ្ន​ក​កាន់តែ​ស្កប់ស្កល់​ថែម​ទៀត​។​

០២) ធ្វើឲ្យ​ស្បែក​ខិត​ជិត​រកគ្នា​
​បើ​ទោះបីជា​មិន​ទាន់​មាន​អំណះអំណាង​ណាមួយ​ច្បាស់​ក្ដី ប៉ុន្តែ​តាម​ការស្រាវជ្រាវ បាន​លើកឡើង​ថា ការ​ដេក​ស្រាត​ជា​ប្រចាំ​ថ្ងៃ​រវាង​មនុស្ស​ពីរ​នាក់ គឺ​បាន​ធ្វើឲ្យ​ពណ៌​សម្បុ​រនៃស្បែក​របស់​ពួកគេ​ខិត​ជិត​រកគ្នា មានន័យ​ថា ពួគគេ​អាច​នឹង​ចម្លង​ពណ៌​ស្បែក​ទៅ​ឲ្យ​គ្នា​ទៅវិញទៅមក​។​

០៣) ធ្វើឲ្យ​អ្នក និង​ដៃគូ​កាន់តែ​ស្និទ​ស្នាល​បំផុត​
​វា​អាច​ជា​រឿង​អៀនខ្មាស់​មួយ​សម្រាប់​គូស្នេហ៍​មួយចំនួន ដែល​តម្រូវ​ឲ្យ​ដេក​ស្រាត​ជាមួយគ្នា ប៉ុន្តែ​បើ​តាម​ការរាយការណ៍​បានឲ្យដឹងថា គូស្នេហ៍​ជិត ៦០​ភាគរយ បាន​រក្សា​នូវ​ទំនាក់ទំនង​ល្អ និង​បង្កើន​ភាព​ជិតស្និទ្ធ​រវាង​គ្នា​តាមរយៈ​ការ​ដេក​ស្រាត ដោយ​សកម្មភាព​មួយ​នេះ បាន​ជំរុញ​ឲ្យ​ភាពសប្បាយ​រីករាយ និង​សេចក្ដីសុខ​នៅក្នុង​គ្រួសារ​កាន់តែ​ល្អប្រសើរ​។ អ្នកជំនាញ​ខាង​សិច​សាស្ត្រ​ក៏​បានឲ្យ​ដឹង​ផងដែរ​ថា ការ​ដេក​ស្រាត​ជាមួយគ្នា ក៏​ជា​ក្បាច់​មួយ​ដ៏​ពិសេស​ក្នុង​ចំណោម​ក្បាច់​នៃ​ការ​រួមភេទ​ដែល ហើយ​វា​មាន​អត្ថន័យ​ជ្រាលជ្រៅ​ជា​ក្បាច់​ផ្សេង​។​

០៤) អ្នកនឹង​គ្មាន​អារម្មណ៍​តានតឹង​
​អារម្មណ៍​ស្រស់ថ្លា នឹង​ទទួលបាន​នៅពេល​ដែល​អ្នក​ដេក​ស្រាត នេះ​ជា​ការអះអាង​របស់​អ្នកជំនាញ​។ ផ្នែក​មួយ​នៃ​ការ​ដេក​ស្រាត​បាន​ធ្វើឲ្យ​មនុស្ស​គ្រប់គ្នា​មានអារម្មណ៍​ស្រស់​ស្រាយ និង​ធ្វើឲ្យ​អារម្មណ៍​តានតឹង​រសាត់អណ្ដែត​ចេញ​បន្ដិច​ម្ដងៗ ជាពិសេស​គឺ​ខ្លួនឯង​ផ្ទាល់​បាន​គិតថា ខ្លួនឯង​នៅពេលនេះ​គឺ Free , គ្មាន​អ្វី​ទាំងអស់ ដែល​អារម្មណ៍​មួយ​នេះ ជា​អារម្មណ៍​ធម្មជាតិ ដែល​ទទួលបាន​មក​ពី​ការ​ដេក​ស្រាត​៕​




Tags: health sleep naked