CamNews

រថយន្ត 

រថយន្ត Toyota Highlander Hybrid ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទ រថយន្តដ៏ទំនើប មានកៅអីអង្គុយបីជួរ

រថយន្ត Toyota Highlander Hybrid ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទរថយន្តទំនើប ដែលមានរាង
ស្រស់សង្ហា ធន់មាំ ធំទូលាយ និង ងាយស្រួលធ្វើដំណើរទៅផ្លូវឆ្ងាយបានដោយសុវត្ថិភាព។

រថយន្ត​ Toyota Highlander Hybrid  ត្រូវតុបតែង និង រចនាម៉ូដឡើងយ៉ាងប្រណិត  ទាំងរូបរាង
ខាងក្នុង និងខាងក្រៅ ដែលបានបំពាក់ជាមួយនឹងប្រព័ន្ធបច្ចេកវិជ្ជាថ្មីចុងក្រោយមាន ៦ម៉ាស៊ីន
ស៊ីសាំង ៣.៥លីត្រ/១០០គ.ម មានទ្វារ ៤ និង មានកន្លែងអង្គុយខាងក្នុងបីជួរ ធំទូលាយប្រកប
ដោយផាសុខភាព។

ពិសេស រថយន្ត Toyota Highlander Hybrid មានបំពាក់ប្រព័ន្ធការពារសុវត្ថិភាព  ពោងការពារ
សុវត្ថិភាព ប្រព័ន្ធ ABS កៅអីសុវត្ថិភាពសំរាប់កុមារ  កញ្ចក់បំពាក់ដោយប្រព័ន្ធការពារកំដៅថ្ងៃ
និងមានបំពាក់ប្រព័ន្ធ Bluetooth។ល៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ edmunds