CamNews

តារា 

ដេននី ៖«ខ្ញុំស្រលាញ់ ភាពសិចស៊ី ហើយក៏មិនខ្វល់ នឹងអ្នករិះគន់..! »

ភ្នំពេញ៖ តារាសម្តែងស្រី ទើបតែមានឈ្មោះ ក្នុងមជ្ឈដ្ឋានសិល្បៈ ព្រោះតែហ៊ានបញ្ចេញ ភាពសិចស៊ី កញ្ញា ដេននី បន្ទាប់ពីបានទទួលរង ព្យុះនៃការរិះគន់ ពីសំណាក់មហាជន បន្តបន្ទាប់ បានធ្វើឲ្យនាងចេញមុខ បង្ហាញប្រតិកម្មថា ខ្លួនមិនខ្វល់ ពីការរិះគន់ របស់មហាជនឡើយ ព្រោះថា នាងមានចិត្តស្រលាញ់ ភាពសិចស៊ីតាំងពីយូរមកហើយ ។ ម្យ៉ាងភាពសិចស៊ីនេះ នាងក៏ដឹងខ្លួនច្បាស់ ថាមានអ្នកតិះតៀនមិនខាន។

តារាស្រីសម្បូរសាច់ដើមទ្រូង ទ្រលុកទ្រលន់ គួរឲ្យចង់នេបនិត្យ កញ្ញា ដេននី ជារឿយៗតែងតែបញ្ចេញភាពសិចស៊ី មិនប្រណីដៃ ដោយរូបថតភាគច្រើន នាងសម្ញែងភាពសិចស៊ីរំលេចសាច់ដងខ្លួន ដ៏សររលើបរលោង មានទាំងការ បញ្ចេញសម្រស់ដើមទ្រូង ស្ទើរលេចចេញចុងសុដន់ ហើយបានកំពុងក្លាយជារឿងដ៏រំជើបរំជួល និងកក្រើកពេញ បណ្ដាញសង្គមហ្វេសប៊ុក ខណៈពាក្យនិន្ទារិះគន់ជាច្រើន ក៏កំពុងបាញ់ចាក់ស្រោចយ៉ាងខ្លាំង មកលើទង្វើរបស់នាង។ ដេននីគេចាត់ទុកថា នាងមានចេតនា បញ្ចេញភាពសិចស៊ី ព្រោះតែប្រាថ្នាចង់ស្រវា យកប្រជាប្រិយភាព តាមរយៈការ បញ្ចេញសាច់ស្រស់ ។

ខណៈដែលព្រនង់ នៃការរិះគន់ កំពុងតែបោកបក់ទៅប៉ះ តារាសម្តែងជើងថ្មីសិចស៊ី មិនប្រណីដៃ នាង ដេននី កំពុងតែ កក្រើកពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook នោះ មហាជនជាច្រើន ក៏បានចោទជាសំណួរថា កន្លងមកខាង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានបង្ហាញពីចំណាត់ការ ទៅលើតារាសិចស៊ីច្រើនដងហើយ តែដោយឡែកពេល នេះ ស្រាប់តែមានតារាសម្តែងស្រី សិចស៊ីថ្មោងថ្មីកញ្ញា ដេននី បង្ហាញភាពសិចស៊ីយ៉ាងចាស់ដៃ ម្នាក់ទៀត តែនាង ហាក់មិនទាន់ទទួលការហៅទៅសួរនាំ ពីខាងក្រសួងឡើយ។ ផ្ទុយទៅវិញ នាងកាន់តែបញ្ចេញផ្គើន និងការរិះគន់ទៀត ផង។

ក្រោយពីមានការរិះគន់ផ្ទួនៗមក តារាស្រីសាច់សរម៉ដ្ឋរលោង ស្ទើរគ្រប់កន្លែង កញ្ញា ដេននី ក៏បានបញ្ចេញសារតបត ទៅនឹងការរិះគន់របស់មហាជនបង្ហោះ នៅលើ Facebook ផ្ទាល់ខ្លួននាងថា «ខ្ញុំស្រលាញ់ភាពសិចស៊ី អ្នកណា និយាយអ្វី គឺខ្ញុំមិនខ្វល់..អ្វីដែលសំខាន់នោះ គឺខ្ញុំដឹងខ្លួនខ្ញុំច្បាស់ថា ខ្ញុំមិនបានទៅធ្វើអាក្រក់ ដាក់អ្នកណាផង មានអ្វី ដែលខ្ញុំត្រូវខ្វល់។ ខ្ញុំខែ្មរខ្ញុំក៏ដឹងថា អ្វីគួរនិងអ្វីដែលមិនគួរធ្វើ.. ហើយខ្ញុំក៏ចង់ប្រាប់ថា ភាពសិចស៊ីរបស់ខ្ញុំ ក៏មានដែន កំណត់ មិនមែនចេះតែសិចស៊ី គ្រប់ពេលវេលានោះទេ សម្រាប់អ្នកដែលចាំតែរិះគន់ខ្ញុំ គឺតែងតែរិះរកចំណុច អវិជ្ជមាន មកនិយាយជានិច្ច..»៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Denny Star news local news